• 2018-06-18 02:15:44
  • ចម្រៀង

ទស្សនាសកម្មភាពថតក្រៅឆាក និងអត្ថន័យ​ពិត​របស់បទ "Ddu-Du Ddu-Du"

  • 2018-06-18 02:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​​ចម្រៀង​ថ្មី​របស់​ក្រុម​ BLACKPINK មាន​ចំណងជើងថា "Ddu-Du Ddu-Du" បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ស្មាន​មិន​ដល់​ ក្រោយ​ចេញ​ភ្លាម​មិន​បាន​ប៉ុន្មាន​ផង។

វីដេអូ​បទ​ចម្រៀង​នេះ​ពិត​ជា​ពិសេស​ទាំង​ការ​តុបតែង​ខ្លួន ទាំង​បច្ចេកទេស​ថត​ និង​ប្លង់​គ្រប់​យ៉ាង​ត្រូវ​បាន​សម្រិតសម្រាំង​អស្ចារ្យ​បំផុត។ លទ្ធផល​ចេញ​មក​ពិត​ជា​មិន​ខុស​បំណង ព្រោះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញចិត្ត​ណាស់។

ប៉ុន្តែ​អំឡុង​ពេល​ថត​វិញ​ ម្នាក់​ៗ​ក៏​ជួប​ភាព​លំបាក​ច្រើន​ដែរ មិន​មែន​ងាយស្រួល​នោះទេ។ ចង់​ជ្រេាប​កាន់​តែ​ច្បាស់​ទស្សនា​ដូច​ខាង​ក្រោម៖

ជាមួយ​ការ​បង្ហាញ​ ឃ្លីប​វីដេអូ​នោះ​ដែរ Lisa ក៏​បាន​បង្ហើប​ពី​អត្ថន័យ​នៃ​ពាក្យ​ "Ddu-Du Ddu-Du” ដោយ​បញ្ជាក់​ថា​ពាក្យ​នេះ​ ជា​សំឡេង​កាំភ្លើង។ ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ Jisoo ក៏​បាន​លើក​ឡើង​ដែរ​ថា​ ពួកគេ​បាន​ធ្វើ​ដៃ​ជា​សញ្ញា​កាំភ្លើង​ចំ​វគ្គ "Ddu-Du Ddu-Du” ដែរ៕

អត្ថបទ៖ យី សុធារី

មតិយោបល់