• 2018-06-18 03:21:22
  • ស្ទីលតារា

Yaya ក្លាយ​ជា​តារា​ម្នាក់មានឥទ្ធិពលបំផុត​ផ្នែក​ម៉ូដ​ប្រចាំ​អាស៊ី​ក្នុង​ចំណោម​ជនល្បី១០នាក់ទៀត

  • 2018-06-18 03:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ប្រភព​ព័ត៌មានជា​ច្រើន​ក្នុង​ប្រទេស​ថៃ​ បាន​ឲ្យ​ដឹង​ថា​​​វិបសាយ​ដ៏​ល្បី​មួយ​របស់​ប្រទេស​រុស្សី​ L'officiel បាន​ជ្រើស​តារាសម្ដែងសម្បូរ​ប្រជាប្រិយភាព​ Yaya Urassaya ជា​តារា​អាស៊ី​ដែល​មាន​ឥទ្ធិពល​ផ្នែក​ម៉ូដ​ (Asian Fashion Influencers) ក្នុង​ចំណោម​តារា​ល្បី​ផ្សេង​ទៀត។

ប្រការ​ដែល​ Yaya ត្រូវ​បាន​ជ្រើស​រើស​ក្នុង​ឱកាស​នេះ​ ក៏​ព្រោះ​នាង​ជា​តារា​ស្រី​មាន​ភាព​វៃឆ្លាត​ខាង​ជ្រើស​រើស​ស្ទីល​ស្លៀកពាក់​ និង​ជា​រាជិនី​ស្ប៉ត​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​ថៃ។

ក្រៅ​ពី​ស្រីស្អាត​រូបនេះ​ ក៏​មាន​តារា​អាស៊ី​ល្បីៗ​ ៩​នាក់​ផ្សេង​ទៀត​ដែរដូចជា៖ YoonA​ (ក្រុម​ Girls' Generation), Kai (ក្រុម EXO), Sehun (ក្រុម EXO), Roy Wang, Akimoto Kozue, Minho (ក្រុម SHINee), Angelabay, Zhou Dongyu និង​ Kris Wu។

វិបសាយ​នោះ​ដដែល​ក៏​បាន​បញ្ជាក់​ទៀត​ថា​ Yaya ជា​តារា​កំពុង​ល្បី​ឈ្មោះ​ខាង​លេង​ស្ទីល​ក្នុង​ប្រទេស​ថៃ។ មួយ​វិញ​ទៀត​ នាង​ក៏​ជា​តារា​ថៃ​ទី​១ ដែល​មាន​មុខ​ក្នុង​ក្នុង​ទស្សនាវដ្ដី​ Vogue America ដែរ៕

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់