• 2018-06-18 07:00:00
  • ជីវិតតារា

អុញនុះ​! សាយ សៀរ៉ា នៅ​មិន​សុខ​ ក្រោយ​ឃើញ​ ញ៉ែម សុគន្ធ​ ភ្ជាប់​ពាក្យ

  • 2018-06-18 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រូប​ស្រស់​សង្ហា​ សាយ សៀរ៉ា នៅ​មិន​សុខ​ក្នុង​ខ្លួន​ ក្រោយ​ឃើញ ញ៉ែម សុគន្ធ ​ជា​មិត្តភ័ក្ដិ​សិល្បៈ​​​ភ្ជាប់​ពាក្យ​ចោល​​នៅ​ព្រឹក​មិញ​នេះ។

សាយ សៀរ៉ា និយាយ​ថា ខ្លួន​ពិត​ជា​ចង់​ភ្ជាប់​ពាក្យ​ និង​ចង់​រៀប​ការ​​មាន​គ្រួសារ​ខ្លាំង​ណាស់​ ក្រោយ​ពី​ឃើញ​ ញ៉ែម សុគន្ធ បាន​សម្រេច​ក្ដី​បំណង​ជាមួយ​នារី វ័យ​ក្មេង​រូប​ស្រស់​សោភា​នៅ​ព្រឹក​មិញ​នេះ។ តែ​គួរ​ឲ្យ​ស្ដាយ​គ្រប់​យ៉ាង​បាន​ត្រឹម​តែ​ចង់​ប៉ុណ្ណោះ​ ព្រោះ​អំឡុង​ពេល​នេះ​លោក មិន​ទាន់​បាន​ជួប​មនុស្ស​ស្រី​ដែល​ខ្លួន​ត្រូវ​ចិត្ត។

កំលោះ​សង្ហា​មក​ពី​ខេត្ត​កំពង់​ចាម រូប​នេះ​ថា៖" ខ្ញុំ​ចង់​រៀប​ការ​ក្នុង​ពេល​ឆាប់​នេះ​ណាស់ តែ​មិន​ដឹង​ថា​អនាគត​កូន​ក្រមុំ ឬ ប្រពន្ធ​ខ្ញុំ​នៅ​ឯណា​ទេ ប្រហែល​ជា​មិន​ទាន់​កើត​ទេ​មើល​ទៅ"។

រូបថត​ពី​ហ្វេសប៊ុក សាយ សៀរ៉ា

​ទោះ​បី​ជា​ សាយ សៀរ៉ា មិន​ទាន​បាន​ជួប​នារី​ដែល​ត្រូវ​ចិត្ត​ក្ដី តែ​លោក​សូម​ជូន​ពរ​ឲ្យ​ ញ៉ែម សុគន្ធ និង​គូ​ដណ្ដឹង​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​​រៀង​ៗ​ខ្លួន​ នឹង​ជួប​តែ​សុភមង្គល​ជា​រៀង​រហូត៕​​​

រូប​ថត​ពី​ហ្វេសប៊ុក សាយ សៀរ៉ា

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់