• 2018-06-18 11:42:52
  • ជីវិតតារា

ហួស​ចិត្ត ​តារា​ K-Pop ទាំង​៨​ដួងនេះ​ ខ្លាច​សុទ្ធ​តែ​របស់​មិន​គួរ​ខ្លាច​ទៅ​វិញ!

  • 2018-06-18 11:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ គេ​រាល់​គ្នា​តែ​ខ្លាច​ភាព​ខ្ពស់​ សត្វ​ល្អិត​ ម្ជុល​ជា​ដើម​។ តែ​ចំពោះ​តារា​ស្រី​ស្រស់​ ប្រុស​ស្អាត​ K-Pop ទាំង​៨​ដួង​ខាង​ក្រោម​នេះ​វិញ​ បែរ​ជា​ខ្លាច​របស់​ប្លែក​ពី​គេ​ទៅ​វិញ​។

ចង់​ដឹង​ថា​ តារា​ K-Pop ទាំង​៨​ដួង​ ខ្លាច​អ្វី​ ?​ តោះ​! តាម​ដាន​ទាំង​អស់​គ្នា​!

១. តារា​ចម្រៀង​ HyunA

តារា​ស្រី​រូប​នេះ​ ខ្លាច​កូន​មាន់​តូច​ៗ​។

២. តារា​ចម្រៀង​ Lay ក្នុង​ក្រុម​ EXO

តារា​ប្រុស​សង្ហា​រូប​នេះ​ ខ្លាច​សត្វ​ព្រាប​។

៣. តារា​ចម្រៀង​ Sojin ក្នុង​ក្រុម​ Girl's Day

តារា​ស្រី​រូប​នេះ​ ខ្លាច​ជើង​មាន់​។

៤. តារា​ចម្រៀង​ Jungkook ក្នុង​ក្រុម​ BTS

តារា​ក្នុង​ក្រុម​ BTS ​រូប​នេះ​ ខ្លាច​របស់​២​ គឺ​ ជណ្ដើរ​យន្ត​ជើង​ (Elevators) និង​ម៉ាស៊ីន​កម្ដៅ​ម្ហូប​ (microwave) ។

៥. តារា​ចម្រៀង​ Amber ក្នុង​ក្រុម​ f(x)

តារា​ចម្រៀង​រូប​នេះ​ ខ្លាច​ភាព​ឯកា​ នៅ​ម្នាក់​ឯង​។

៦. តារា​ចម្រៀង​ YoonA ក្នុង​ក្រុម SNSD

តារា​ស្រី​រូប​នេះ​ ខ្លាច​សត្វ​ត្រី​។

៧. តារា​ចម្រៀង​ Daesung ​ក្នុង​ក្រុម​ BIG BANG

មិន​ខុស​គ្នា​នឹង​ YoonA​ តារា​សង្ហា​រូប​នេះ​ ក៏​ខ្លាច​សត្វ​ត្រី​ដែរ​។

៨. តារា​ចម្រៀង​ Yeri ក្នុង​ក្រុម​ Red Velvet

ចម្លែក​ខ្លាំង​ ក្នុង​នាម​ជា​តារា​ តែ​តារា​ស្រី​រូប​នេះ​បែរ​ជា​ខ្លាច​កាមេរ៉ា​ទៅ​វិញ​៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់