• 2018-06-19 01:44:16
  • ព័ត៌មាន

Mai Davika ចេញ​ឃ្លីបដ៏មានន័យត្រៀមជាពិសេសសម្រាប់អ្នកគាំទ្រកម្ពុជា (វីដេអូ)

  • 2018-06-19 01:44:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជោគជ័យ​ និង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​អ្នក​គាំទ្រ​នៅ​កម្ពុជា Mai Davika ក៏​បាន​​ចេញ​វីដេអូ​ឃ្លីប​អរគុណ​សម្រាប់​ទឹក​ចិត្ត​ស្រឡាញ់​ចំពោះ​នាង។

ដំណើរ​របស់​តារា​សម្ដែង​ជួរ​មុខ​​ថៃ​ មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​មិថុនា​ឆ្នាំ ២០១៨​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្មែរ​ទាំង​អស់​មាន​ក្ដី​រំភើប​រីករាយ​ជា​ខ្លាំង​ដែល​បាន​ជួប​នឹង​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​ផ្ទាល់។

បង្ហាញ​ខ្លួន​ជា​លើក​ទី ២​លើ​ទឹកដី​កម្ពុជា​នាពេល​នេះ​ដែរ គឺ​ Mai ត្រូវ​មក​ចូលរួម​ពិធី​សម្ពោធជាផ្លូវការ​​ហាងលក់​ស្បែក​ជើង​ និង​កាបូប Pedro នៅ​ផ្សារ​ទំនើប​អ៊ីអន២។ តារា​ស្រី​រួស​រាយ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ នឹង​ភាព​គួរ​ឲ្យ​ស្រឡាញ់​របស់​នាង​ជា​ខ្លាំង។

ក្រោយ​ចប់​កម្មវិធី​ នាង​ក៏​បាន​ចេញ​ឃ្លីប​ខ្លី​មួយ​អរគុណ​ចំពោះ​ ទឹកចិត្ត​ស្រឡាញ់​របស់​អ្នក​គាំទ្រ​ទាំង​អស់​ ដែល​បាន​ស្វាគមន៍​នាង​យ៉ាង​កក់​ក្ដៅ​៕

ទស្សនា​ដូច​​​តទៅ៖

អត្ថបទ៖ យី សុធារី

មតិយោបល់