• 2018-06-19 02:20:00
  • ភាពយន្ត

បន្ទាប់​ពី​រង​ចាំ​១៤​ឆ្នាំ "Incredibles 2” ត្រលប់​មក​វិញ​និង​បំបែក​ឯកត្តកម្ម​ Box Office ដ៏​ធំ​១​

  • 2018-06-19 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​គំនូរជីវចល​របស់​ដែល​និពន្ធ​និង​ដឹក​នាំ​ដោយ​លោក Brad Bird បាន​ទទួល​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​លើ​ Box Office។ សម្រាប់​តែ​នៅ​ចុង​សប្ដាហ៍​ដំបូង "Incredibles 2” រក​ចំណូល​បាន​ដល់​ទៅ ១៨២,៧​លាន​ដុល្លារ​ ដែល​ចំនួន​ទឹក​ប្រាក់​នេះ​​ ជា​ចំនួន​ទឹក​ប្រាក់​រក​បាន​ច្រើន​ជាង​គេ​បង្អស់​ចំពោះ​ភាពយន្ត​គំនូរជីវចល។ ឯកត្តកម្ម​នេះ​ធ្លាប់​កាន់​កាប់​ដោយ​ភាពយន្ត "Finding Dory” ជា​ភាពយន្ត​របស់​ផលិតកម្ម​ Disney ដូច​គ្នា​ចំពោះ​ទឹក​ប្រាក់​ ១៣៥លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង​កាល​ពី​ឆ្នាំ ២០១៦។

“Incredibles 2” រក​ចំណូល​បាន ២៣១,៥​លាន​ដុល្លារ​ទូទាំង​ពិភព​លោក ដែល​ចំនួន​នេះ​គឺ​តិច​ជាង​តែ​២​រឿង​តែ​ប៉ុណ្ណោះ​បាន​បញ្ចេញ​ឆ្នាំ​នេះ​ គឺ​ "Black Panther” និង "Avengers: Infinity War”។

ភាពយន្ត​នេះ​ទទួល​បាន​ការ​ជោគជ័យ​យ៉ាង​សម្បើម​បែប​នេះ ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​កាល​ពី​ភាពយន្ត​ចាស់​ ហើយ​ទោះ​បី​ជា​ត្រូវ​ចំណាយ​ពេល​១៤​ឆ្នាំ​ដើម្បី​រង​ចាំ​ឱកាស​និង​ផលិត​ភាគ​ថ្មី​ក៏​ដោយ​ក៏​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​មិន​ធម្មតា។

នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០៖

១០. “Book Club” ប្រាក់​ចំណូល​ ១,៨​លាន​ដុល្លារ
៩. “Adrift” ប្រាក់​ចំណូល​ ២,២​លាន​ដុល្លារ
៨.​ “Avengers: Infinity War” ប្រាក់​ចំណូល​ ៥,៤​លាន​ដុល្លារ
៧. “Hereditary” ប្រាក់​ចំណូល​ ៦,៩​លាន​ដុល្លារ
៦. “Superfly” ប្រាក់​ចំណូល​ ៦,៩​លាន​ដុល្លារ
៥.​ “Deadpool 2” ប្រាក់​ចំណូល​ ៨,៧​លាន​ដុល្លារ
៤. “Solo: A Star Wars Story” ប្រាក់​ចំណូល​ ១០​លាន​ដុល្លារ
៣. “Tag” ប្រាក់​ចំណូល​ ១៤,៩​លាន​ដុល្លារ
២. “Ocean's Eight” ប្រាក់​ចំណូល​ ១៩​លាន​ដុល្លារ
១. “Incredibles 2” ប្រាក់​ចំណូល​ ១៨២,៧​លាន​ដុល្លារ

បណ្ដា​ Trailers ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ imdb ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់