• 2018-06-19 03:10:51
  • ព័ត៌មាន

រូបភាព​កម្រ​របស់​គ្រួសារ​ឈិន​ ឡុងកាលពី​អតីតកាល​ ចាក់ដោត​បំផុត​ក្នុង​ថ្ងៃ​ទិវាឪពុក

  • 2018-06-19 03:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរ​ទិវា​ឪពុក​ដ៏មានន័យ​បំផុត​ក្នុង​ឆ្នាំ​នេះ​ តារាសម្ដែង​ក្បាច់គុន​ Jackie Chan ឬ ឈិនឡុង​ បាន​បង្ហាញ​រូបភាព​ជា​ច្រើនសន្លឹក​ដែល​បាន​ថតជាមួយ​លោក​ឪពុក​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​មិថុនា ឆ្នាំ ២០១៨​ ចំ​នឹង​ទិវា​បិតា កំពូល​តារា​ប្រុស​ដែល​មាន​ឈ្មោះ​ល្បី​សុសសាយ​ពេញ​ពិភពលោក​ ឈិន​ឡុង​ បាន​បង្ហោះ​រូបភាព​ដែល​កម្រ​ឃើញ​ពី​មុន​ ដើម្បី​ជា​ការ​រម្លឹក​ដឹង​គុណ​ចំពោះ​លោក​ឪពុក​របស់​លោក។ ភ្ជាប់​ជាមួយ​រូបភាព​នោះ​ តារា​ប្រុស​វ័យ​ ៦៤​ឆ្នាំ​រូបនេះ​ក៏​បាន​សរសេរ​សំណេរ​ខ្លី​បង្កប់​ន័យ​ជ្រៅ​ថា៖ "ថ្ងៃ​នេះ​ជា​ទិវា​លោក​ឪពុក​ ខ្ញុំ​ពិត​ជា​នឹក​ប៉ា​ណាស់។ នៅ​ពេល​ខ្ញុំ​នៅ​តូច​ ប៉ា​របស់​ខ្ញុំ​កម្រ​ទិញ​កាដូ​ឲ្យ​ខ្ញុំ​ណាស់ ប៉ុន្តែ​បើ​ឲ្យ​ គឺ​កាដូ​ទាំង​នោះ​សុទ្ធ​តែ​ដូចៗគ្នា។ ខ្ញុំ​តែង​រក្សា​វា​ទុក​យ៉ាង​ល្អ ហើយ​ថ្ងៃ​នេះ​ខ្ញុំ​ចង់​ជូន​កាដូ​ដល់​គាត់។ បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​ «Ai Qing Lao Le» ជា​បទ​ចម្រៀង​ដែល​ខ្ញុំ​ច្រៀង​ជូន​ម៉ាក់ ជំនួស​ប៉ា។ វា​ជា​បទ​ដែល​កត់ត្រា​នូវ​រឿង​រ៉ាវ​ក្ដី​ស្រឡាញ់របស់​អ្នក​ទាំង​ ២”។

ឈិនឡុង និង​ឪពុក
ឪពុកម្ដាយរបស់ឈិនឡុង
ឈិនឡុង និង​ឪពុកម្ដាយ

ក្រៅពី​រូបភាព​ជាមួយ​ឪពុក​ និង​ម្ដាយ​ឈិនឡុង​ក៏បង្ហាញ​រូប​កូនប្រុស​របស់​លោក​កាល​ពី​នៅ​តូច​ និងប្រពន្ធ​ដែល​ថត​ជុំគ្នាជាលក្ខណៈគ្រួសារ​កាល​ពី​អតីតតកាល​ដែរ៕​

ប្រភព៖ ent.sina ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់