• 2018-06-19 04:15:31
  • ភាពយន្ត

សែនស្រណោះ! រម្លឹកព្រះរាជសកម្មភាពអ្នក​ម្នាង អ៊ុក ផល្លា សម្តែងក្នុង​រឿង "​រាជ​បុរី " លាត​ត្រដាងពី​ជីវិត​នាថការ

  • 2018-06-19 04:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ម្នាង​ អ៊ុក ផល្លា បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​រឿង​ "រាជ​បុរី" ក្រោម​ស្នា​​ព្រះហស្ត​​និពន្ធ​និង​ដឹកនាំ​សម្ដែង​ដោយ សម្ដេច​ទ្រង់​នរោត្តម រណរិទ្ឋិ ។​ រឿង​នេះ​ អ្នក​ម្នាង​សំដែង​ជា​តួ​ឯក ជា​មួយ​លោក ជា សំណាង ព្រម​ទាំង​មាន​ការ​ចូល​រួម​សម្ដែង​ពី​ លោក សុភា ដេវីដ អ្នក​ស្រី​ ឌឿ តារា​ស៊ី និង​តារា​សម្ដែង​ល្បី​ៗ​ជា​ច្រើន​ទៀត។​

​ភាព​យន្ត​មាន​រយៈ ពេល​ប្រមាណ​ជាង​ជិត​១​ម៉ោង​កន្លះ ​បាន​ជ្រើស​យក​ទីតាំង​ថត​​​លើ​ទឹក​ដី​ដ៏​ប្រសិទ្ធិ​ក្នុង​ទឹក​ដី​ខេត្ត​សៀម​រាប ព្រម​ទាំង​​ទទួល​បាន​កោរ​គាំ​ទ្រ​និង​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាងសកម្ម​ពី​សម្ដេច នរោត្តម បុប្ផា​ទេវី។ រឿង​នេះ​និយាយ​ពី​ជីវិត​នាថ​ការ​​ ដែល​ប្រឹង​ប្រែង​លើ​របាំ​សិល្បៈ ដោយ​ជួប​រឿង​ស្នេហា​មិន​សម​បំណង​ ព្រម​ទាំង​បង្កប់​ន័យ​អប់រំ​ឲ្យ​អ្នក​ទស្សនា​ចេះ​ស្រលាញ់​ថែ​រក្សា​របាំ​ឲ្យ​បាន​គង់វង្ស​ និង​ថែរក្សា​ចម្លាក់​បុរាណ​ កុំ​យក​ទៅ​លក់​​ឲ្យ​បរទេស​ដើម្បី​មាស​ប្រាក់​៕

សូម​អញ្ជើញ​​យាង​ទត និង​ទស្សនា៖ ​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់