• 2018-06-19 03:50:00
  • ព័ត៌មាន

តារា​ចម្រៀង​រ៉េប​ម្នាក់​ ត្រូវ​គេ​បាញ់​ស្លាប់​នៅ​រដ្ឋ​ហ្លរីដា

  • 2018-06-19 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប XXXTentacion ត្រូវ​គេ​បាញ់​ស្លាប់​នៅ​នឹង​កន្លែង​ ក្នុង​ករណី​ប្លន់​ នៅ​តំបន់​ Broward County រដ្ឋ​ហ្លរីដា​ នេះ​បើ​តាម​របាយការណ៍​ពី​ប៉ូលិស។

តារា​រ៉េប​ XXXTentacion

តារា​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នេះ មាន​វ័យ​ទើប​តែ​២០​ឆ្នាំ​តែ​ប៉ុណ្ណោះ​ មាន​ឈ្មោះ​ពិត​ Jahseh Onfroy។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ពេល​លោក​ បាន​ចាក​ចេញ​ពី​ហាង​ឈ្មោះ Motorsports នៅ​មុន​ម៉ោង​៤​រសៀល​បន្តិច។ ជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​តារា​នេះ មាន​ពីរ​រូប​ដែល​បាន​ជិះ​រថយន្ត​ SUV ពណ៌​ខ្មៅ​ ហើយ​ក៏​បាញ់​សម្លាប់​លោក​តែ​ម្ដង​នេះ​បើ​តាម​ការ​រាយ​ការណ៍​ពី​លោក Key Concepcion ប៉ូលិស​ប្រចាំ​តំបន់​នោះ។

ជន​សង្ស័យ​ទាំង​ពីរ​រូប​នេះ​កំពុង​តែ​ ត្រូវ​បាន​ស៊ើបអង្កេត​និង​ស្វែង​រក​ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

XXXTentacion ជា​តារា​មាន​ប្រភព​មក​ពី​រដ្ឋ​ហ្លរីដា​ផ្ទាល់​តែ​ម្ដង បាន​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​កាល​ពី​ឆ្នាំ ២០១៦ តាម​រយៈ​បទ​ "Look at Me” របស់​លោក​ដែល​បាន​ដាក់​បង្ហោះ​លើ​ SoundCloud។

បន្ទាប់​ពី​លោក​ស្លាប់​ តារា​ចម្រៀង​ជា​ច្រើន​រូប​បាន​បង្ហោះ​សារ​លើ Twitter ដើម្បី​ជួយ​រំលែក​ទុក្ខ​ ក៏​ដូច​ជា​រំឭក​នូវ​ស្នាដៃ​របស់​លោក​ផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់