• 2018-06-19 07:09:41
  • ជីវិតតារា

មក​ដឹង​ថ្ងៃ​ចូល​រោង​ការ ញ៉ែម សុគន្ធ ក្រោយ​​ពី​ភ្ជាប់​ពាក្យ

  • 2018-06-19 07:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ភ្ជាប់​ពាក្យ​លោក ញ៉ែម សុគន្ធ និង​កញ្ញា ងួន កែវមល្លិកា កាល​ពី​​ម្សិលមិញ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​​ពី​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​។

ក្រោយ​ពី​ភ្ជាប់​ពាក្យ​រួច​ប្រិយមិត្ត​មិន​ទាន់​បាន​ចម្លើយ​ពី​លោក ញ៉ែម សុគន្ធ និង​អនាគត​ភរិយា​ ថា​ចូល​រោង​ការ​នៅ​ថ្ងៃ​ណា​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​​កំលោះ​សង្ហា​កូន​កាត់​ចិន អេឡិច ច័ន្ទត្រា ត្រូវ​ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​បាន​ឲ្យ​ដឹង​ថា​តួ​ឯក​ប្រុស​ក្នុង​រឿង​"កុមារី​អាយុ​២៥​ឆ្នាំ" ត្រៀម​ចូល​រោង​ជ័យ​បញ្ចប់​ភាព​នៅ​លីវ​​​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០១៨ កោះ​ពេជ្រ។

លោក​ថា៖" បើ​តាម ​​សុគន្ធ ឲ្យ​ខ្ញុំ​ដឹង​ពួក​គាត់​នឹង​ចូល​រោង​ការ​ហ្នឹង​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ​ ២០១៨ នេះ​​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ គាត់​ត្រៀម​នឹង​អញ្ជើញ​ភ្ញៀវ​សិល្បៈ​ឲ្យ​ចូល​រួម​ជា​ច្រើន​នាក់​ផង​ដែរ"។

ទាក់​ទង​ថ្ងៃ​ចូល​រោងការ​នេះ​ដែរ សាមី​ខ្លួន​ ញ៉ែម សុគន្ធ និង​អនាគត​ភរិយា​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ ទូរស័ព្ទ​ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

រូប​ថត៖ ពី​ហ្វេស​ប៊ុក ប្រណិតពិធី​សម្អាង​ការ

មតិយោបល់