- 2018-06-19 11:10:00
- ជីវិតតារា
ធ្លាប់ធ្លាក់ទឹកចិត្តរាប់មិនអស់ យក់ ឆេងហាក់ ប្រឹងរហូតក្លាយជាពិធីករដូចក្តីប្រាថ្នា
- 2018-06-19 11:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ធ្លាក់ទឹកចិត្តរាប់មិនអស់ យក់ ឆេងហាក់ ប្រឹងរហូតក្លាយជាពិធីករដូចក្តីប្រាថ្នា
ចន្លោះមិនឃើញ
ទម្រាំអាចឈរជើងក្នុងវិស័យសិល្បៈ កម្លោះសង្ហា យក់ ឆេង ហាក់ ហែលឆ្លងរឿងជូរចត់រាប់មិនអស់ សូម្បីក្រុមគ្រួសារក៏បំបាក់ទឹកចិត្ត តែទីបំផុតពិធីករវ័យក្មេងរូបនេះបន្តតស៊ូរហូតមានក្រុមហ៊ុនធំៗជាច្រើនទាក់ទងជាបន្តបន្ទាប់។
ឆេងហាក់ រៀបរាប់ថា ខ្លួនស្រលាញ់អាជីពសិល្បៈតាំងពីតូច ប៉ុន្តែសមាជិកក្នុងគ្រួសារគ្មានអ្នកណាម្នាក់ជំរុញ ឬលើកទឹកចិត្តនោះទេ ផ្ទុយទៅវិញ មានតែបន្តុះបង្អាប់និងប្រាប់ឲ្យ ឆេង ហាក់ បោះបង់ហើយឈប់ស្រមៃទៀតទៅ។ ដោយក្តីស្រលាញ់ យុវជនវ័យក្មេងរូបនេះឆក់បានឱកាសជាតារាចម្រៀងក្នុងផលិតកម្មថ្មីមួយ ប៉ុន្តែធាតុពិត គ្រាន់ជាសុបិនគ្មានរូបរាង ព្រោះប្រឡូកជាងមួយឆ្នាំ ផលិតកម្មមិនផ្ដល់បទចម្រៀងឲ្យសូម្បីមួយបទ។
ដោយមិនអាចបន្តបាន កំលោះមានស្រុកកំណើតនៅខេត្តកោះកុងក៏បោះបង់អាជីពមួយនេះទាំងស្ដាយស្រណោះ ហើយមកបន្តការសិក្សាវិញ។ ក្រោយរៀនចប់ ខ្លួនដឹងថាបំណងប្រាថ្នាតាំងពីតូចចង់ធ្វើជាអ្នកសិល្បៈមិនទាន់បានសម្រេចនៅឡើយ ក៏ប្រឹងប្រែងដោយខ្លួនឯងស្វែងរកឱកាសបានធ្វើជាពិធីករក្នុងកម្មវិធីមួយ ប៉ុន្តែមិនទទួលបានប្រាក់កម្រៃឡើយ។ បន្ទាប់មក លោកបានស្វះស្វែង រហូតបានធ្វើជាពិធីករនៅស្ថានីយទូរទស្សន៍មួយ។
ឆេង ហាក់ ចាប់ផ្ដើមបង្ហាញសមត្ថភាពពីកំណើតរបស់ខ្លួនក្នុងកម្មវិធីកម្សាន្ត ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីពុកម៉ែបងប្អូន ពិតជាពូកែសំនួនវោហារ ចេះបង្កើតបរិយាកាសសំណើចមិនរីងស្ងួតដល់អ្នកទស្សនា។ ម្ដងនេះ ទើបកូនប្រុសពៅក្នុងចំណោមបងប្អូនបួននាក់ដឹងច្បាស់ថា ខ្លួនមានទេពកោសល្យលើផ្នែកនេះ។ ដោយចង់បណ្ដុះសមត្ថភាពឲ្យរីកចម្រើនជាងនេះ យក់ ឆេងហាក់ មកធ្វើពិធីករឯករាជ្យវិញ ហើយទីផ្សារសិល្បៈចេះតែមានជាហូរហែរ ដោយក្រុមហ៊ុនធំៗល្បីឈ្មោះជាច្រើនទាក់ទងឲ្យកំលោះសង្ហាធ្វើជាពិធីករក្នុងកម្មវិធីរបស់គេ។
ក្រៅពីនេះ ពន្លកសិល្បៈរូបនេះ ទទួលបានការថតស្ប៉តពាណិជ្ជកម្ម សម្ដែងរឿង និងថត MV ជាដើម ធ្វើឲ្យ យក់ ឆេងហាក់ កាន់តែមានកម្លាំងចិត្តបន្តលើវិថីមួយនេះមិនរួញរា៕
រូបភាព៖ ផ្តល់សិទ្ធិដោយ យក់ ឆេងហាក់