• 2018-06-20 13:32:46
  • ជីវិតតារា

កប់​មិន​ធម្មតា​! ប្រវត្តិសិក្សា​របស់​តារា​សង្ហា​ K-Pop ទាំង​១០​ដួង​

  • 2018-06-20 13:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​តារា​មួយ​ចំនួន​មាន​ទេពកោសល្យ​ក្នុង​អាជីព​ខ្ពស់​ តែ​ការ​អប់​រំ​ និង​សញ្ញាប័ត្រ​បែរ​ជា​ស្ទើរ​ទៅ​វិញ​។ យ៉ាងណាមិញ​ ចំពោះ​បុរស​សង្ហា​ទាំង​១០​ដួង​ខាងក្រោមនេះ​វិញ​​ បែរ​ជា​មាន​ទាំង​កំប្លេ​តែ​ម្ដង​ ពោល​គឺ​ទេពកោសល្យ​ និង​ឆ្លង​កាត់​ការ​សិក្សា​អប់រំ​ល្អ​ផង​ដែរ​។

១. តារា​ចម្រៀង​ Hongbin ក្នុង​ក្រុម​ VIXX

តារា​ប្រុស​រូប​នេះ​ ឆ្លង​កាត់​ការ​សិក្សា​លើ​ជំនាញ​តន្ត្រី​ (Music)។

២. តារា​ចម្រៀង​ L ក្នុង​ក្រុម​ INFINITE

តារា​ចម្រៀង​រូប​នេះ​ ទទួល​ការ​សិក្សា​ត្រឹម​ត្រូវ​លើ​ជំនាញ​តន្រ្តី​ (Applied Music)។

៣. តារា​ចម្រៀង​ Jin ក្នុង​ក្រុម​ BTS

តារា​ប្រុស​រូប​នេះ​ ឆ្លង​កាត់​ការ​សិក្សា​លើ​ជំនាញ​សម្ដែង​។

៤. តារា​ចម្រៀង​ Sungyeol

តារា​ចម្រៀង​រូប​នេះ​ ទទួល​ការ​សិក្សា​ត្រឹម​ត្រូវ​លើ​ជំនាញ​តន្រ្តី​ (Applied Music)។

៥. តារា​ចម្រៀង​ G-Dragon ក្នុង​ក្រុម​ BIGBANG

តារា​ប្រុស​រូប​នេះ​ មាន​បរិញ្ញាប័ត្រ​លើ​ផ្នែក​ការ​សិក្សា​កីឡា​ (Leisure Sports Studies) និង​អនុបណ្ឌិត​លើ​ផ្នែក​ចែកចាយ​មាតិកា​ (Content and Retain Distribution)។

៦. តារា​ចម្រៀង​ Dongwoo

តារា​ចម្រៀង​រូប​នេះ​ ក៏​ទទួល​ការ​សិក្សា​ត្រឹម​ត្រូវ​លើ​ជំនាញ​តន្រ្តី​ (Applied Music)។

៧. តារា​ចម្រៀង​ Dongwoon ក្នុង​ក្រុម​ Highlight

តារា​ប្រុស​រូប​នេះ​ បញ្ចប់​ការ​សិក្សា​លើ​ផ្នែក​អចលនទ្រព្យ​ ។

៨. តារា​ចម្រៀង​ Taecyeon ក្នុង​ក្រុម​ 2PM

តារា​ចម្រៀង​រូប​នេះ​ ទទួល​ការ​សិក្សា​ត្រឹម​ត្រូវ​លើ​ជំនាញ​ការ​គ្រប់​គ្រង​ពាណិជ្ជកម្ម​ (Business Administration)។

៩. តារា​ចម្រៀង​ Eric Nam

តារា​ប្រុស​រូប​នេះ​ ឆ្លង​កាត់​ការ​សិក្សា​លើ​ជំនាញ​ការ​សិក្សា​អន្តរជាតិ​ (International Studies)។

១០. តារា​ចម្រៀង​ Sunggyu

តារា​ចម្រៀង​រូប​នេះ​ ទទួល​ការ​សិក្សា​ត្រឹម​ត្រូវ​លើ​ជំនាញ​តន្រ្តី​ (Applied Music)៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់