• 2018-06-21 02:27:29
  • ជីវិតតារា

បវរកញ្ញាពិភពលោកឆ្នាំ ២០១៧ មិនខ្ចីឆក់ឱកាសក្នុងពិភពបូលីវូដតាមគេព្រោះមូលហេតុនេះ

  • 2018-06-21 02:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manushi Chhillar បាន​ក្លាយ​ជា​បវរកញ្ញា​ពិភពលោក​ទី​ ៦​ហើយ​របស់​ឥណ្ឌា និង​មាន​ភាព​ល្បីល្បាញ​បំផុត​គួរ​ឲ្យ​កត់សម្គាល់​នា​ពេល​បច្ចុប្បន្ន។ ស្រីស្អាត​ឥណ្ឌា​ដែល​ឆ្លងកាត់​ការ​ប្រកួត​សម្រស់​លំដាប់​ថ្នាក់​ពិភពលោក​នេះ​ តែង​សម្លឹង​មើល​ឱកាស​ពិសេស​ក្នុង​ការ​ឈាន​ជើង​ចូល​វិស័យ​បូលីវូដ​ជានិច្ច។ សម្រាប់​តារា​ស្រី​រូបនេះ​វិញ​ តើ​មាន​គំនិត​យ៉ាង​ណា​ខ្លះ​ដែរ?

បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៧ Manushi Chhillar

ឆ្លើយ​តប​ នឹង​សំណួរ​នេះ​ តារា​ម៉ូដែល​ Manushi Chhillar ដែល​បច្ចុប្បន្ន​នេះ​បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៧ បាន​និយាយ​ថា៖ "ខ្ញុំ​នៅ​សល់​ពេល​ ៦​ខែ​ទៀត​ឯណោះ​ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ជា​បវរកញ្ញា​ពិភពលោក។ ម្យ៉ាង​ខ្ញុំ​មិនទាន់​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​នៅឡើយ ស្រប​ពេល​សព្វថ្ងៃ​ខ្ញុំ​ក៏​កំពុង​រៀន​ពី​អ្វីៗ​ដែល​ថ្មីៗ​បន្ថែម​ដែរ។ ក្នុង​វិស័យ​បូលីវូដ​នេះ​ មាន​រឿង​ជាច្រើន​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប និង​មិន​ទាន់​យល់​ច្បាស់​ពី​វា។ ដូចនេះ​សម្រាប់​ខ្ញុំ​ នៅ​ត្រូវ​ស្វែងយល់​បទពិសោធន៍​ជា​ច្រើន​នៅ​ឡើយ”។

បច្ចុប្បន្ន​ Manushi កំពុង​បន្ត​ការ​សិក្សា​ផ្នែក MBBS (បរិញ្ញាបត្រ​ឱសថសាស្ត្រ និង​​ផ្នែក​វះកាត់) នៅ​មហាវិទ្យាល័យ​ពេទ្យ​ Bhagat Phool Singh Medical College ក្នុង​ស្រុក​ Sonipat៕

ប្រភព៖ caravanalive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់