• 2018-06-28 03:32:43
  • ព័ត៌មាន

មិន​សូវ​បង្ហាញ​ដូច​គេ តែ​ពេល​ជួប​គ្នា​ម្ដងៗ គូ​ស្នេហ៍ Camila Cabello ផ្អែមល្ហែម​ខ្លាំង

  • 2018-06-28 03:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដ៏​ល្បី Camila Cabello ត្រូវ​បាន​អ្នក​ប្រមាញ់​រូបភាព​ថត​បាន​អំឡុង​ពេល​កំពុង​ចំណាយ​ពេលវេលា​ផ្អែមល្ហែម​ជាមួយ​មិត្ត​ប្រុស​របស់​នាង Matthew Hussey នៅ​ទីក្រុង Bacelona។

តាម​រូបភាព​​មួយ​សន្លឹក​ដែល​ថត​បាន​ បង្ហាញ​ឲ្យ​ឃើញ​ពី តារា​ចម្រៀង​វ័យ ២១ឆ្នាំ​រូប​នេះ​កំពុង​អង្គុយ​លើ​ភ្លៅ​របស់​មិត្ត​ប្រុស​របស់​នាង ដោយ​ដាក់​ដៃ​ម្ខាង​ឱប​ក និង​ម្ខាង​ទៀត​ដាក់​លើ​ទ្រូង​របស់​លោក ខណៈ លោក Matthew ដាក់​ដៃ​​ម្ខាង​ឱប​ចង្កេះ និង​ម្ខាង​ទៀត​លើ​ភ្លៅ​របស់​នាង ហើយ​ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម។

ក្នុង​ដំណើរ​កម្សាន្ត​ជាមួយ​គ្នា​នេះ​ដែរ តារា​ចម្រៀង Camila បាន​ស្លៀកពាក់​យ៉ាង​សាមញ្ញ ជាមួយ​នឹង​អាវ​វាល​ពណ៌​ស​លាយ​លឿង រួម​នឹង​ខោ​ខោវប៊យ​ខ្លី។ ជាមួយ​នឹង​រូបភាព​ដែល​ថត​បាន​ជា​ច្រើន​សន្លឹក​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា តារា​ចម្រៀង​រូប​នេះ ពិត​ជា​មាន​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង ក្នុង​ការ​ចំណាយ​ពេល​ដ៏​មាន​ន័យ​នេះ ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង Camila Cabello បាន​ផ្ដើម​ប្រកាស​ពី​​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​​លោកMatthew Hussey កាល​ពី​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់