• 2018-06-29 08:50:27
  • ព័ត៌មាន

ក្ដៅៗ! Mark Prin មកដល់ប្រទេសកម្ពុជាហើយមុននេះបន្តិច ឯទិដ្ឋភាពឡើងកក្រើក

  • 2018-06-29 08:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នក​គាំទ្រ​តារា​សម្ដែង​ប្រុស​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ Mark Prin បាន​នាំគ្នា​មក​ស្វាគមន៍​តារា​ក្នុង​ដួង​ចិត្ត​ខ្លួន​យ៉ាង​ច្រើនចុះករ​ពេញ​អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅ​រសៀល​ថ្ងៃទី​ ២៩ ខែ​មិថុនានេះ។

រូបភាព Mark បង្ហោះលើ Story Instagram របស់លោក

ដំណើរ​របស់​ Mark Prinមក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ​ គឺ​ដើម្បី​ចូលរួម​កម្ម​វិធី​ សម្ពោធ​ហាង Superdry ដែល​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ម៉ោង​ ៦ ដល់​៨ល្ងាច នៅផ្សារទំនើបអ៊ីអនសែនសុខ ជាន់ផ្ទាល់ដី នៅថ្ងៃទី ២៨ ខែមិថុនានេះ។

ដោយឡែក​វេលាម៉ោង​ប្រមាណ​ ៣ និង​២៥នាទី តារា​ប្រុស​ថៃ​រូបនេះ​ក៏​បាន​​មក​ដល់​ប្រទេសកម្ពុជា ព្រមទាំង​មានការ​ស្វាគមន៍​យ៉ាង​ច្រើន​ពីសំណាក់អ្នក​គាំទ្រ។ ទឹកមុខរបស់ Mark ពោរពេញទៅដោយស្នាមញញឹម និងរំភើបពេលបានជួបអ្នកគាំទ្រកម្ពុជារបស់ខ្លួន។ ទិដ្ឋភាព​យ៉ាងណា​សូមទស្សនា​ដូច​តទៅ៖

រូបភាពពីផេក ThirTeen Terrors - Cambodia

អត្ថបទ៖ យី សុធារី

មតិយោបល់