• 2018-07-04 09:33:19
  • ជីវិតតារា

ម៉ា​និត ផ្អាកអាជីព​ជា​អ្នក​ចម្រៀង​មួយរយៈ យកពេលមកផ្តោតលើការងារដ៏ជក់ចិត្តមួយ (វីដេអូ)

  • 2018-07-04 09:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ចាក​ឆ្ងាយ​ពី​ផលិត​កម្ម​ Pleng Record តារា​ចម្រៀង​ ម៉ា​និត មិន​ទាន់​ចូល​ច្រៀង​នៅ​ផលិត​កម្ម​ណា​នៅ​ឡើយ​ទេ។ ម្ចាស់​បទ "​មាន​នាង​ក៏​ធុញ គ្មាន​នាង​ក៏​ធុញ​" ប្រាប់​ថា លោក​ចង់​ដក​ឃ្លា​មួយ​រយៈ​លើ​ការ​ច្រៀង និង​សរសេរ​បទ​ចម្រៀង ដែល​​ធ្លាប់​ចំណាយ​ពេល​ច្រើន​ឆ្នាំ​លើ​ការងារ​នេះ ​​ហើយ​ងាក​មក​ផ្ដោត​​​លើ​ការ​តែង​និពន្ធ​រឿងវិញ។

កន្លង​មកក៏​មាន​ផលិត​កម្ម​ជា​ច្រើន​បាន​ទាក់​ទង តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​រូប​នេះ​ផង​ដែរ ប៉ុន្តែ​ ម៉ា​និត​បដិសេធ ។ ចៅ​ប្រុស​អ្នក​ស្រី​ ពាន់​​ភួង​បុប្ផា ​រូប​នេះ ហាក់​ជក់​ចិត្ត​នឹង​ការងារ​និពន្ធ​ប្រលោម​លោក​ខ្លាំង​ណាស់ ក្រោយ​ពី​ស្នា​ដៃ​ជា​ច្រើន​ទទួល​បាន​ការ​សរសើរ​ រហូត​​​ប្រលោម​លោក​ "បេសសកម្ម​មួយ" ត្រូវ​បាន​យក​ទៅ​ថត​ជា​ខ្សែ​ភាព​យន្ត​​ភាគ​ ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍។ មួយ​រយៈ​​នេះ ម៉ា​និត​ កំពុង​មមាញឹក​នឹង​ការ​តែង​និពន្ធ​រឿង​ និង​​​ជំនាញ​ថ្មីៗ​ដូចជា Graphic Design និង Photograph ​ដែលខ្លួន​ខំប្រឹង​សិក្សាបន្ថែម។

បើ​ទោះ​ងាក​មក​ផ្ដោត​លើ​ការ​សរសេរ​សៀវ​ភៅ​ច្រើន​ក៏​ពិត​មែន តែ​ម៉ានិត​មិន​បោះ​បង់​ចោល​ការ​ច្រៀង​ទាំង​ស្រុង​ទេ ដោយ​លោក​នៅ​តែ​បន្ត​ផលិត​បទ​ចម្រៀង​ Original Song បង្ហោះ​លើ​ Page របស់​ខ្លួន​ ដើម្បី​អង្រួន​ដួង​ចិត្ត​ប្រិយ​មិត្ត​ដូចមុន៕​​

អត្ថបទ៖ លឹម សុនា

មតិយោបល់