• 2018-07-06 03:16:13
  • ព័ត៌មាន

មហាជន​កូរ៉េ​ប្រើ​សម្ដី​វាយ​ប្រហារ Park Bom ក្រោយ​នាង​ធ្វើកាយវិការ "2NE1 ជា​រៀង​រហូត"

  • 2018-07-06 03:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​ដែលជាជនជាតិ​កូរ៉េ​បាន​ប្រើប្រាស់​សម្ដី​វាយ​ប្រហារ និង​រិះគន់​តារា​ចម្រៀង Park Bomសា​ជា​ថ្មី ក្រោយ​នាង​បង្ហោះ​រូប​មួយ​សន្លឹក​ដែល​មាន​ន័យ​ថា "2NE1 ជា​រៀង​រហូត"។

ប្រិយមិត្ត​ប្រាកដ​ជា​បាន​ចាប់​អារម្មណ៍​ហើយ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ចម្រៀង Park Bom ហាក់​ដូច​ជា​សកម្ម​ខ្លាំង​លើ​បណ្ដាញ​សង្គម Instagram ខណៈ​នាង​បាន​ប្រកាស​ថា​នឹង​ត្រឡប់​មក​វិញ​ជាមួយ​បទ​ចម្រៀង​ថ្មី​។

ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ដែរ តារា​ចម្រៀង​ស្រី​រូប​នេះ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ដៃ​របស់​នាង​​ធ្វើ​ជា​សញ្ញា "2NE1 Forever” ឬ "2NE1 ជា​រៀង​រហូត"។ រូបភាព​មួយ​សន្លឹក​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​កូរ៉េ​មួយ​ចំនួន​មាន​ការ​មិន​ពេញ​ចិត្ត និង​បាន​ចោទ​ប្រកាន់ ស្ដី​បន្ទោស​តារា​ចម្រៀង​រូប​នេះ​ថែម​ទៀត​ផង។

ជាមួយ​នឹង​សម្ដី​រិះគន់ បន្ទោស​ទាំង​នោះ មនុស្ស​មួយ​ចំនួន​បាន​ចោទ​ថា ដោយ​សារ​តែ​រឿង​អាស្រូវ​របស់​​នាង​ ទើប​ធ្វើ​ឲ្យ​ក្រុម 2NE1 ត្រូវ​បែក​បាក់​គ្នា និង​មួយ​ចំនួន​ទៀត​ថា គឺ​តារា​ចម្រៀង​រូប​នេះ​ហើយ ជា​អ្នក​បំផ្លាញ​ក្រុម​របស់​ខ្លួន​ឯង​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​របស់​នាង នៅ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ និង​អាណិត​ស្រឡាញ់​រូប​នាង​ជានិច្ច បើ​ទោះ​បី​ជា​កេរ្តិ៍ឈ្មោះ​របស់​នាង ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ស្អប់​ខ្ពើម​ក្ដី៕ ​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់