• 2018-07-08 02:52:18
  • ព័ត៌មាន

Boy Pakorn ចេញមុខនិយាយពី​ស្ថានភាពបច្ចុប្បន្នរបស់ប្អូនប្រុស ក្រោយបែកពី Vill

  • 2018-07-08 02:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាម​ជា​បង​ធំ​ក្នុង​គ្រួសារ​ក៏ពិត​មែន​ ប៉ុន្តែ​ Boy ក៏​មិន​មាន​សិទ្ធិ​អ្វី​ទៅ​លូកលាន់​នឹង​ជីវិត​ស្នេហា​របស់​ Nong Thana ដែល​ជាប្អូន​នឹង Vill Wanarot ដែរ។ ប៉ុន្តែ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​ លោក​បាន​បង្ហើរ​ពាក្យពេចន៍​មួយ​ចំនួន​ទាក់ទង​រឿង​នេះ​។

បង​ធំ​នៃ​ត្រកូល​ Chatborirak តារាសម្ដែង​ Boy Pakorn បាន​ប្រាប់​ថា​ ខ្លួន​ក៏​មិន​ដឹង​ថា​បន្ទាប់​ពី​ប្អូន​របស់​លោក​ គិត​យ៉ាងណា​ដែរ ក្រោយ​ Vill Wanarot ប្រាប់​ថា​មិនអាច​បន្ត​ដំណើរ​ជាមួយ​គ្នា​ទៅ​មុខ​បាន។ ក្រោយ​ពី​បែកគ្នា​ហើយ​ Nong ក៏​មិន​បាន​រម្លឹក​ ឬ​និយាយ​អ្វី​ទៀត​ដែល ហើយ​អារម្មណ៍​របស់​ដូចជា​ធម្មតា​មិន​មានអ្វី​ប្លែក។

Boy បន្តថា​ក្នុង​នាម​លោក​ជាបង​ ពេល​ឃើញ​ដូចនេះ​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​ពី​ប្អូន​ណាស់។ ប៉ុន្តែ​ទោះជាយ៉ាងណា តារា​ប្រុស​រូបនេះ​លើក​សរសើរ​ប្អូន​ឥត​ឈប់​ថា Nong ជា​បុរស​រឹងប៉ឹង​ម្នាក់ លោក​ជឿជាក់​លើ​ប្អូន។

តួ​ប្រុស​ក្នុង​រឿង​ "My Hero” រូបនេះក៏ប្រាប់​ដែរ​ថា៖ "ខ្ញុំ​ក៏​បាន​សួរនាំ​ និង​និយាយ​ជាមួយ​គាត់ (Nong)​ខ្លះៗ​ដែរ​ពី​រឿង​នេះ ប៉ុន្តែ​មិនជា​ច្រើន​ពេក​ទេ។ ផ្ទុយ​ទៅវិញ​អ្នកដែល​ Nong តែងពិគ្រោះ​យោបល់​ជាមួយ​នោះ​គឺ​ម៉ាក់”។

សម្រាប់ទំនាក់ទំនង​ស្នេហ៍​ដែល​ត្រូវ​បញ្ចប់​នេះ​ បើទោះ​អ្នក​ក្នុង​ផ្ទះ​មិន​ដឹង​ពី​មូលហេតុ​ពិត​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​គ្រប់​គ្នា​មិន​ព្យាយាម​លើក​មក​រម្លឹក​ដែរ៕

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់