• 2018-07-09 07:39:32
  • ព័ត៌មាន

Christ Brown ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ក្រោយ​ចប់​ការ​ប្រគំ​តន្ត្រី​នៅ Florida

  • 2018-07-09 07:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Christ Brown ត្រូវ​បាន​ប្រទះ​ឃើញ​លោត​ចុះ​ពី​លើ​ឆាក​ប្រគំ​តន្ត្រី​​ចូល​ទៅ​ក្នុង​ឡាន​ប៉ូលិស ក្រោយ​បញ្ចប់​ការ​ប្រគំ​តន្ត្រី​របស់​លោក​នៅ​ក្នុង​រដ្ឋFlorida។

​ តារា​ចម្រៀង​រូប​នេះ បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​កន្លែង​កម្សាន្ត Coral Sky Amphitheatre ក្នុង​តំបន់ West Palm Beach កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ក្រុម​ប៉ូលិស​បាន​រង់ចាំ និង​ឃាត់​ខ្លួន​របស់​លោក នៅ​ពេល​ការ​ប្រគំ​តន្ត្រី​បាន​បញ្ចប់។

បើ​តាម​ប្រភព​ផ្លូវ​ច្បាប់​មួយ​បាន​ប្រាប់​សារព័ត៌មាន TMZ ថា តារា​ចម្រៀង Christ Brown ត្រូវ​បាន​ឃាត់​ខ្លួន​ ក្រោយ​ដីកា​ចេញ​ចោទ​លោក​ពីបទ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ទីក្រុងTampa។ ដីកា​ចាប់​ខ្លួន​នេះ​គឺ​បាន​ធ្វើ​ឡើង ក្រោយ​លោក​បាន​ធ្វើ​ការ​វាយ​តប់​ទៅ​លើ​ជាង​ថត​រូប​ម្នាក់​ក្នុង​ក្លឹប​កម្សាន្ត​រាត្រី​នៅ​ក្រុងTampa កាល​ពី​ឆ្នាំ​មុន។ ប៉ុន្មាន​ម៉ោង​ក្រោយ តារា​ចម្រៀង​រូប​នេះ​ក៏​បាន​ចេញ​ថ្លៃ​សំណង​​ចំនួន ២០០០ ដុល្លារ​ដើម្បី​បញ្ចប់​រឿង៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ TMZ ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់