• 2018-07-09 09:47:02
  • ចម្រៀង

MV ថ្មី "Dance The Night Away” របស់ TWICE ចេញជាផ្លូវការស្វាគមន៍រដូវក្ដៅ

  • 2018-07-09 09:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុម​ចម្រៀង​ TWICE បាន​ចេញ​វីដេអូ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ មាន​ចំណងជើង​ថា​ "Dance The Night Away”។

មិនឲ្យចាញ់បទមុនៗទេ សម្រាប់ស្នាដៃ​ថ្មី​ដែលស្ថិត​ក្នុង​អាល់ប៊ុម​ពិសេស​ទី​ ២​របស់​ក្រុម​ ក៏ទាក់ការ​ចាប់អារម្មណ៍​ពី​អ្នក​គាំទ្រ​ច្រើនដែរ។ តាម​រយៈ​វីដេអូ​ថ្មី​នេះ​ បានបង្ហាញ​ពី​ទេសភាព​ដ៏​ស្រស់ស្អាត​ ធម្មជាតិ​ពិត​ៗ​នា​រដូវក្ដៅ​ ពិសេស​វត្តមាន​សមាជិក​ទាំង​អស់​ដែល​គ្រង​នូវ​សម្លៀកបំពាក់​ស្អាតៗ​ប្លែកៗពីគ្នា អម​ជាមួយ​បទ​ភ្លេង​បែប​ស្រស់ស្រាយ​ទៀត​ កាន់​តែ​អស្ចារ្យ​មួយ​កម្រិត។

ក្រៅពី​ "Dance the Night Away" អាល់ប៊ុម​របស់ TWICE នេះក៏មាន​បទ​ចម្រៀងថ្មី​ ២បទ​ទៀត​ដែរដូចជា "Shot Thru the Heart" និង "Chillax"។ ក្រៅពីនេះ​ ក៏រួមបញ្ចូលបទ​ពីមុន​ៗ​ដែររួមមាន៖ "What Is Love?", "Sweet Talker", "Ho!", "Dejavu", "Say Yes" និង"Stuck"៕

អត្ថបទ៖ យី សុធារី

មតិយោបល់