• 2018-07-10 10:48:30
  • ជីវិតតារា

ស្តាប់ PEACE CHONG និយាយបានដឹងថាន័យបទចម្រៀងរបស់លោកស៊ីជម្រៅបែបណា

  • 2018-07-10 10:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យពេជន៍ចាក់ដោតផ្លែផ្កាជាច្រើនត្រូវបាន យុវជន PEACE CHONG រៀបរាប់ជាចម្រៀង ចង្វាក់ រ៉េប ពីមួយបទទៅមួយបទ រហូតបានទទួលការគាំទ្រ រហូតអាចសម្ពោធអ៊ាល់ប៊ុមចម្រៀងរបស់ខ្លួនឯងបានទៀតក្នុងដើមខែកក្តដា ឆ្នាំ ២០១៨ នេះ។

នៅក្នុងអ៊ាល់ប៊ុមឪឡឹក បទចម្រៀងទាំង ៧ បទនីមួយៗ និយាយរៀបរាប់តែពីជីវិតរបស់មនុស្សទូទៅ និងស្តែងឱ្យឃើញពីសង្គម ដោយប្រើពាក្យកំប្លែងស្ងួត ស្តាប់ត្រង់អាចនឹងមិនចូលត្រចៀកមនុស្សមួយចំនួន ដែលនេះជាការលើកឡើងរបស់ PEACE CHONG។ បទចម្រៀងនិមួយៗ ចំណាយពេលផលិត និងរក្សាបានភាពផ្ទាល់ខ្លួនបានល្អ ពិសេសអត្ថន័យនៃបទចម្រៀង គឺមិនជាន់គ្នា មិនមានលាយឡំនឹងរឿងស្នេហាប្រុសស្រីដូចបទចម្រៀងទូទៅឡើយ។

ជាក់ស្តែង កាលពីដំបូងឡើយយុវជនរូបនេះ តែងបទចម្រៀងបង្ហាញជីវិតរបស់ខ្លួនដែល ជ្រើសរើសមុខវិជ្ជាសិក្សាខុស និងមិនបានធ្វើអ្វីដែលខ្លួនចង់ធ្វើ។ បទចម្រៀងក្នុងឆ្នាំ ២០១៤ នោះមានចំណងជើងថា «ចប់» គឺជាការចាប់ផ្តើមដំបូងរបស់ តារា Original Song ក្នុងវិស័យបទចម្រៀង រ៉េបខ្មែរ Original Song ដែលអាចនិយាយបានថា មានតែមួយ។ បន្តបន្ទាប់មកទៀតបទចម្រៀង របស់ យុវជនខេត្តស្ទឹងត្រែងរូបនេះច្រើនរៀបរាប់ពីជីវភាពរបស់មនុស្សក្នុងសង្គម ដូចជាបទខ្លះនិយាយពី «ពូម៉ូតូឌុប» រឿង ចររាចរណ៍ រឿង រៀនសូត្រ រឿងដើរលេងកម្សាន្ត លំហែរអារម្មណ៍។

ជារឿងគួរឱ្យគត់សម្គាល់បទចម្រៀង ថ្មីរបស់ តារាស្បែកជើងផ្ទាត់ ក៏ចេះតែបន្តជាហូរហែរ ហើយបទដែលមានការគាំទ្រច្រើន និងធ្វើឱ្យ PEACE CHONG ទទួលបានការចាប់អារម្មណ៍គឺបទ «រស់ជាយើង» និងបទ «មិត្តភ័ក្តខ្ញុំប្រាប់ខ្ញុំហេ»។ PEACE CHONG ប្រាប់ថា៖ «និយាយទៅដំបូងយើងធ្វើទៅមិនទាន់ល្អអីទេ តែពេលដែលបានធ្វើបទចម្រៀងបានម្តង ពីរដង ក៏ចេះតែចង់បន្ត ហើយយើងក៏មានតែព្យាយាមទៅដើម្បីអ្វីដែលយើងគិតថាត្រូវនឹងស្រលាញ់»។

បទចម្រៀងជាសិល្បៈមានឥទ្ធិពល និងជាឧបករណ៍ផ្សព្វផ្សាយទស្សនៈ ក៏ដូចជាការបញ្ជៀបការយល់ដឹងមានប្រសិទ្ធភាព ដូចនេះហើយទើប យុវជនម្នាក់នេះ គិតថា បើខ្លួនច្រៀងមិនអាចពិរោះដូចអ្នកដទៃ។ ក៏ប៉ុន្តែចង់ច្រៀង ព្រោះមានពាក្យក្នុងចិត្តចង់និយាយ ក៏ជ្រើសរើសរបៀបច្រៀងបែប រ៉េប ដែលមិនខ្វល់ច្រើន សំខាន់សាច់ភ្លេងប្លែក ហើយសរសេរទំនុបដោយសេរីភាព របស់ខ្លួន នោះហើយជាកិច្ចបញ្ចប់៕

ចង់ដឹងបន្ថែមពីអំពី PEACE CHONG តោះទស្សនាបទសម្ភាសខាងក្រោម៖

អត្ថបទ៖ Sunny

រូបភាពផ្តល់ដោយ Ah Hea Sa

មតិយោបល់