• 2018-07-11 02:40:00
  • ស្ទីលតារា

VJ ALASKOO ស្លៀករ៉ូបជាង ៣ពាន់ដុល្លារ ប្រកាសជំនួសតំណែង ឯម រៀម

  • 2018-07-11 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

VJ ALASKOO បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​​ថ្មីៗ​នេះ​ថា​​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​លោក​ នឹង​ត្រៀម​ខ្លួន​ជំនួស​តំណែង​ ឯម រៀម ​ចំពោះ​ការ​ស្លៀក​ពាក់​ និង​តុប​តែង​ខ្លួន​មិន​ឲ្យ​​​ចាញ់​គ្នា​ប៉ុន្មាន​ទេ។

លោក​ថា៖"ដូច​ថ្ងៃ​នេះ​អ៊ីចឹង​ខ្ញុំ​ស្លៀក​ពាក់​រ៉ូប​ ក្រហម​មាន​ឈ្មោះ "បរិស្ថាន​អ​រូបិយ" និង​មកុដ​មក​ចូល​រួម​ក្នុង​ពិធី ខួប​២​ឆ្នាំ​គ្រួសារ​តារា​កម្ពុជា។ រ៉ូប​​នេះ​ដែរ​គឺ​ច្នៃ​ម៉ូដ​ដោយ​បង រៀម ផ្ទាល់​តែ​ម្ដង​ ហើយ​តម្លៃ​វា​វិញ​ជាង​ ៣ពាន់​ដុល្លារ​​អាមេរិក​។ ​​បង​ រៀម​ ពេញ​ចិត្ត​បណ្ដុះ​បណ្ដាល​ខ្ញុំ​ឲ្យ​ជំនួស​តំណែង​គាត់ ព្រោះ​គាត់​យល់​ថា​ទម្រង់​មុខ​ខ្ញុំ​តែង​បែប​ហ្នឹង​សម"។

​​ការ​ប្ដេជ្ញា​​​​ចិត្ត​មក​​​តុប​តែង​ខ្លួន​​​ថ្មី​ប្លែក​ភ្នែក​នេះ​ VJ Alaskoo មិន​ព្រួយ​បារម្ភ​ខ្លាច​ការ​រិះ​គន់​ពី​មហា​ជន​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​គិត​ថា នេះ​គឺ​ជា​​បទ​ពិសោធន៍​ថ្មី​ដែល​ខ្លួន​គួរ​រៀន​សូត្រ​ពី​រៀម​ច្បង​សិល្បៈ។​ជានិច្ចកាល​​សិល្បៈ​ត្រូវ​តែ​មាន​អ្វី​ដែល​ថ្មី ដើម្បី​ផ្គាប់​ចិត្ត​អ្នក​គាំទ្រ មិន​ត្រូវ​ធ្វើ​អ្វី​​ដដែល​ឡើយ។ ម្យ៉ាង​ទៀត​លោក​ យល់​ថា​ ការ​ស្លៀក​ពាក់​បែប​នេះ​ ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​សិល្បៈ​ខ្មែរ​ដែរ។

​​​​​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់