• 2018-07-11 03:50:00
  • ស្ទីលតារា

Taylor Swift បង្ហើប​ពី​ដំណើរ​ការ​និពន្ធ​បទ​ចម្រៀង ពេល​ថត​ក្រប​មុខ​ទស្សនាវដ្ដី​ Harper's Bazaar

  • 2018-07-11 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taylor Swift បាន​បង្ហាញ​ស្ទីល​ថ្មី​ពេល​បង្ហាញ​មុខ ដើម្បី​ថត​ជា​ក្រប​ទស្សនាវដ្ដី Harper's Bazaar ច្បាប់​ថ្មី។ សម្រាប់​ច្បាប់​គ្រោង​បញ្ចេញ​ខែ​សីហា​ ម្ចាស់​បទ "Look What You Made Me Do” បាន​តែង​ខ្លួន​ជា​នារី​ម្នាក់​ដែល​និយម​ស្ទីល​សម្លៀកបំពាក់​ពី​តារា​ល្បី​មួយ​រូប​ក្នុង​ទសវត្ស​ទី ៦០​​គឺ Pattie Boyd។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Taylor ដែល​កំពុង​តែ​មមាញឹក​ក្នុង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ Reputation ក៏​បាន​និយាយ​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​និពន្ធ​បទ​ចម្រៀង​របស់​នាង​ផង​ដែរ​ ដែល​វា​មាន​លក្ខណៈ​ងាយ​ស្រួល​មិន​សូវ​ច្របូកច្របល់​ ដូច​កាល​ពី​នាង​ចាប់​ផ្ដើម​១៦​ឆ្នាំ​មុន​អីចឹង​។ តារា​រូប​នេះ​បញ្ជាក់​ថា ការ​និពន្ធ​បទ​ចម្រៀង​គឺ​ទាមទារ​នូវ​ការ​ចាប់​យក​ឱកាស​ឬ​ការ​ចង​ចាំ​ណា​មួយ អំពី​មនុស្ស​ឬ​វត្ថុ​អ្វី​មួយ​ដែល​មាន​សកម្មភាព​និង​ឥទ្ធិពល​មក​លើ​នាង។ ដូច្នេះ​នាង​តែង​តែ​មាន​ប្រធាន​បទ​ថ្មី​ៗ​ដើម្បី​យក​មក​និពន្ធ​ជា​និច្ច​មិន​ចេះ​អស់​ទេ។​

តារា​វ័យ​ ២៨​ឆ្នាំ​រូប​នេះ​ បាន​និយាយ​អំពី​ការ​ប្រដូច​ជីវិត​របស់​នាង​ជាមួយ តារា​ល្បី Pattie ថា​ ជីវិត​របស់​ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ ពាក់​ព័ន្ធ​នឹង​ការ​និពន្ធ​ និង​បក​ស្រាយ​ចម្រៀង​ ដូច្នេះ​ហើយ​ទើប​ Taylor ដក​ស្រង់​យក​ស្ទីល​នៃ​ការ​ស្លៀកពាក់​របៀប​នេះ​មក​បង្ហាញ​នៅ​លើ​ក្រប​ទស្សនាវដ្ដី។

ចំពោះ​រូប​ថត​ទាំង​នេះ Taylor បាន​តែង​ខ្លួន​ដោយ​ប្រើ​ឈុត​សម្លៀកបំពាក់​ពី​ Givenchy និង​ថត​ដោយ​អ្នក​ថត​រូប​ជំនាញ​ លោក Alexi Lubomirski៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់