• 2018-07-11 09:18:42
  • ស្ទីលតារា

តារាកូន​កាត់ខ្មែរ-ប៊ុលការី លេងស្ទីលលើកនេះ ត្រូវអ្នកគាំទ្រថាស្រដៀង Mai Davika

  • 2018-07-11 09:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ពន្លក​ថ្មី​កូន​កាត់​ខ្មែរ-ប៊ុលការី Stella Bobby ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​នឹង​រូប​ភាព​ប៉ុន្មាន​សន្លឹក​របស់​ខ្លួន ព្រោះ​តែ​មើល​មួយ​ភ្លែត​ស្រដៀង​នឹង​តារា​ល្បី​ប្រចាំ​ប្រទេស​ថៃ Mai Davika។ នេះ​អាច​មក​ពី​ស្ទីល​នៃ​ការ​ផាត់​មុខ និង​តុប​តែង​ខ្លួន​ច្រើន​ជាង ព្រោះ​រាល់​ដង​ទម្រង់​មុខ​របស់ Stella មិន​សូវ​ជា​ស្រដៀង​នឹង Mai Davika ប៉ុន្មាន​ទេ ដោយ​នាង​មាន​ទម្រង់​មុខ​មូល ឯ​តារា​ថៃ​មាន​ទម្រង់ V។

តោះ! កុំ​បង្អង់​យូរ មើល​រូបភាព​ប៉ុន្មាន​សន្លឹក​របស់ Stella Bobby និង Mai Davika តើ​ពិិត​ជា​ស្រដៀង​គ្នា ឬ​យ៉ាងណា?

Stella Bobby

Davika

Stella Bobby អាយុ​ ២០ឆ្នាំ​ មាន​ឪពុក​ជា​ជន​ជាតិ​ប៊ុលហ្គារី ​​និង​ម្ដាយ​ជា​ជនជាតិ​ខ្មែរ។ នាង​ទើប​​ប្រលូក​​វិស័យ​សិល្បៈ​ដំបូង​កាលពី​ឆ្នាំ​២០១៧​នេះ​ប៉ុណ្ណោះ តាមរយៈ​​វីដេអូ​ភាគ​ទូរទស្សន៍​​​បែប​យុវវ័យ We Are One Series និង MV មួយចំនួន៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់