• 2018-07-11 23:50:00
  • ភាពយន្ត

ខ្សែ​ភាពយន្ត​ណា​ខ្លះ រក​ចំណូល​បាន​ខ្ទង់​រាប់ពាន់លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៨​នេះ?

  • 2018-07-11 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ ២០១៨ គឺ​ជា​ឆ្នាំ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​មើល​ខ្សែ​ភាពយន្ត ព្រោះ​ថា​ក្នុង​ឆ្នាំ​នេះ​ដែរ ភាពយន្ត​ល្បី​ៗ​ជា​ច្រើន​បាន​ចាក់​បញ្ចាំង​បន្តបន្ទាប់​គ្នា។ ជាមួយ​នឹង​ទេពកោសល្យ​សម្ដែង​ បូករួម​នឹង​​សាច់​រឿង​នៃ​ភាពយន្ត​ផ្ទាល់ ប្រាកដ​ណាស់​ថា ខ្សែ​ភាពយន្ត​មួយ​ចំនួន​គឺ​រក​ចំណូល​បាន​មិន​ធម្មតា​នោះ​ទេ មិន​ថា​សម្រាប់​ក្នុង​ស្រុក ឬ​នៅ​បរទេស​ឡើយ។

ខាង​ក្រោម​នេះ ជា​ខ្សែ​ភាពយន្ត​ល្បី​ៗ ៣ រឿង ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​រហូត​ដល់​ខ្ទង់​ប៊ីលាន​ដុល្លារ រាប់​បញ្ចូល​ទាំង​ចំណូល​រក​បាន​ក្នុង​ស្រុក នៅ​បរទេស និង​សរុប​ទាំង​អស់ នេះ​បើ​តាម​ Box Office Mojo៖

១. រឿង "Jurassic World: Fallen Kingdom”

សម្រាប់​រឿង​មួយ​នេះ​ដែរ ចំណូល​ក្នុង​ស្រុក​រក​បាន ៣៣៣,៣៤២,៦៦៥​ដុល្លារ ចំណែក​ក្រៅ​ស្រុក​វិញ​រក​បាន ៧២៥,៣០០,០០០ដុល្លារ និង​ចំណូល​សរុប​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ទទួល​បាន​ចំនួន ១,០៥៨,៥៤២,៦៦៥ ដុល្លារ។

២. រឿង "Black Panther”

រឿង​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​នេះ ក្នុង​ស្រុក​រក​ចំណូល​បាន ៦៩៩,៨៨២,៧០៧ ដុល្លារ ក្រៅ​ស្រុក​ចំនួន ៦៤៦,៦៥៣,៣០៤ ដុល្លារ ចំណែក​ចំណូល​សរុប​វិញ គឺ​មាន​ចំនួន ១,៣៤៦,៥៣៦,០១១ដុល្លារ។

៣. រឿង "Avengers: Infinity War”

រឿង​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​មួយ​នេះ​ដែរ ទទួល​បាន​ប្រាក់ចំណូល​ច្រើន​ជាង​គេ​បង្អស់ បើ​ធៀប​ទៅ​នឹង​រឿង​ផ្សេង​ៗ។ ប្រាក់ចំណូល​ក្នុង​ស្រុក​រក​បាន​ចំនួន ៦៧៤​,៧៩៤,៤៧៤ដុល្លារ រី​ឯ​ក្រៅ​ស្រុក​រក​ចំណូល​បាន ១,៣៦៥,០៨៨,៥៦៣ដុល្លារ ចំណែក​ប្រាក់​ចំណូល​សរុប​ពាស​ពេញ​ពិភពលោក គឺ​មួយ​រឿង​នេះ​ទទួល​បាន​ចំនួន ២,០៣៩,៨៨៣,០៣៧ ដុល្លារ​ឯណោះ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់