• 2018-07-12 02:33:17
  • ព័ត៌មាន

ពេលដឹង Hailey ភ្ជាប់​ពាក្យ Shawn Mendes ឈឺចិត្ត​អារម្មណ៍​អត់​នៅ​ក្នុង​ខ្លួន​រហូត​ធ្លាក់​ឆាក?

  • 2018-07-12 02:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ភ្ជាប់​ពាក្យ​របស់​តារា​ចម្រៀង Justin Bieber និង​តារា​ម៉ូដែល Hailey Baldwin គឺ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង មិន​ថា​តែ​អ្នក​គាំទ្រ​របស់​ពួក​គេ​នោះ​ទេ សូម្បី​តែ​អ្នក​សិល្បៈ​ដូច​គ្នា​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ផង​ដែរ។

ជាមួយ​នឹង​ដំណឹង​ភ្ជាប់​ពាក្យ​ភ្លាម​ៗ​នេះ គ្រប់​គ្នា​ភាគ​ច្រើន​បាន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ប្រតិកម្ម​របស់​តារា​ចម្រៀង Selena Gomez ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​លើ​តារា​ចម្រៀង Shawn Mendes ឡើយ។​ ប្រិយមិត្ត​មួយ​ចំនួន​ធ្លាប់​បាន​ដឹង​រួច​​មក​ហើយ​ថា តារា​ចម្រៀង Shawn Mendes និង​តារា​ម៉ូដែល Hailey Baldwin ធ្លាប់​រង​ពាក្យ​ចចាម​អារ៉ាម​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា ដូច្នេះ​ហើយ​ដំណឹង​ភ្ជាប់​ពាក្យ​ភ្លាម​ៗ​របស់​នាង​នេះ អាច​ប៉ះពាល់​អារម្មណ៍​របស់​លោក​ខ្លះ​ដែរ។

ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ ខណៈ​កំពុង​ធ្វើ​ការ​ប្រគំ​តន្ត្រី​លើ​ឆាក តារា​ចម្រៀង​រូប​នេះ ហាក់​ដូច​ជា​គ្មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន ម្ដងដើរ​ឡើង​លើ​ឆាក​ លោក​ប៊ិះ​នឹង​ដួល​ម្ដង ក្រោយ​មក​ទៀត​អំឡុង​ពេល​ប្រគំ​តន្ត្រី​ មិន​ដឹង​ជា​លោក​គិត​យ៉ាង​ម៉េច ច្រៀង​សុខៗ លោត​ចុះ​លោត​ឡើង​រហូត​ធ្លាក់​ពី​លើ​ឆាក​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ទស្សនា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

អ្នក​គាំទ្រ​មាន​ការ​អាណិត​ចំពោះ​លោក​ជា​ខ្លាំង ដោយ​គ្រប់គ្នា​គិត​ថា នេះ​មិន​មែន​ជា​ភាព​ចៃដន្យ អាច​មក​ពី​ដំណឹង​ភ្ជាប់​ពាក្យ​របស់​ Hailey ទើប​ធ្វើ​ឲ្យ​លោក​ធ្វើ​រឿង​ឆ្កួត​ៗ​បែប​នេះ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់