• 2018-07-12 02:40:00
  • ព័ត៌មាន

មិនធម្មតា! សូម្បីអ្នកគាំទ្រថៃហោះឆ្លងប្រទេសមកដេកចាំ Bella នៅផ្សារទំនើបអ៊ីអន២

  • 2018-07-12 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 172

ចន្លោះមិនឃើញ

មិន​មែន​តែ​ហ្វេនៗ​កម្ពុជា​នោះ​ទេ សូម្បី​តែ​​​អ្នក​គាំទ្រ​​ថៃ​ច្រើន​នាក់ បាន​ជិះ​យន្តហោះ​មក​ដេក​ចាំ​ Bella Ranee នៅ​ផ្សារ​ទំនើប​អ៊ីអន២ សែនសុខ​ ក្នុង​កម្មវិធី​ "ជំនួប​តារា​ភី​អិន​អិន​២០១៨" និង​ ខួប​​៣ឆ្នាំ​ទូរទស្សន៍​ PNN កាល​ពី​ល្ងាច​មិញ​នេះ។

វត្តមាន​អ្នក​គាំទ្រ​ហោះ​ពី​ប្រទេស​ថៃ​មក​​ដេក​ចាំ​ Bella Ranee នៅ​កម្ពុជា​បាន​ធ្វើ​ឲ្យ​​អ្នក​សិល្បៈ​ មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ បាន​កោត​សរសើរ​​ដល់​ទឹក​ចិត្ត​​ដ៏​ថ្លៃ​ថ្លា​របស់​ពួក​គេ​ផង​ដែរ។ ក្នុង​ចំណោម​អ្នក​គាំទ្រ​រាប់​សិប​​នាក់​ មាន​ម្នាក់​តំណាង​ក្រុមសុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​និយាយ​ថា ពួកគេ​បាន​ជិះ​យន្ត​ហោះ​ពី​ប្រទេស​ថៃ​មក​ចាំ​ស្វាគមន៍​ Bella Ranee នៅ​កម្ពុជា​​ក្នុង​ថ្ងៃ​នេះ​ក្រោយ​ពី​ចប់​កម្មវិធី ពួក​គេ​នឹង​ត្រឡប់​ទៅ​វិញ​ភ្លាម។

ក្នុង​កម្មវិធី​“ជំនួប​តារា​ភី​អិន​អិន ២០១៨" ក្រៅ​ពី​វត្ត​មាន​ Bella ក៏​មាន​តារា​សម្ដែង​​ប្រុស​ស្រី​ល្បី​ឈ្មោះ​នៅ​កម្ពុជា​​មួយ​ចំនួន​មាន​ដូច​ជា​ ខាត់ វ៉ៃហាំង ស៊ិន យូប៊ីន ណារ៉ា តូតា ឌីសូនីតា ជីមមី និង​ក្រុម​តារា​ចម្រៀង​ Small World Small Band ទៀត​ផង។ នេះ​គឺ​ជា​លើក​ទី២​ហើយ​ដែល Bella មក​កម្ពុជា៕

អ្នកគាំទ្រមកពីប្រទេសថៃ ដេកចាំ Bella នៅផ្សារទំនើបអ៊ីអន២
អ្នកគាំទ្រមកពីប្រទេសថៃ ដេកចាំ Bella នៅផ្សារទំនើបអ៊ីអន២

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់