• 2018-07-12 03:40:00
  • ជីវិតតារា

សើចផ្អើលពេញឆាក Bella ធ្វើមុខក្រមិចក្រមើមតួអង្គ ការ៉ាកេត

  • 2018-07-12 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​​កំពូល​តារា​សម្ដែង​ថៃ Bella Ranee ក្នុង​កម្មវិធី​ "ជំនួប​តារា​ភី​អិន​អិន​២០១៨" និង​ ខួប​​៣ឆ្នាំ​ទូរទស្សន៍​ PNN  ធ្វើ​ឲ្យ​ភ្ញៀវកិត្តិយស​ និង​តារា​ល្បីៗ​ចូល​រួម​​ទប់​សំណើច​មិន​បាន​ ក្រោយ​ឃើញ​ ស្រី​ស្អាត​រូប​នេះ​លេង​ទឹក​មុខ​ក្រមិចក្រមើម​តួអង្គ​ ការ៉ាកេត។

ក្រៅ​ពី​ធ្វើ​ទឹក​មុខ​ក្រមិចក្រមើម​តួ​អង្គ​ ការ៉ាកេត​ ​ហើយ​នោះ Bella Ranee ក៏​លេង​ល្បែង​កម្សាន្ត​ជាមួយ​ហ្វេន​កម្ពុជា​​មួយ​ចំនួន​ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​លេង​ទឹក​មុខ​ឲ្យ​ដូច​ខ្លួន​​​​ក្នុង​រឿង​ "បុព្វេសន្និវាស" មាន​អង្គុយ​​​មាន​ដេក​ទៀត​ផង។

ការ​បង្ហាញ​វត្ត​មាន​នៅ​កម្ពុជា​លើក​ទី២​នេះ Bella Ranee បាន​បង្ហាញ​ភាព​រួស​រាយ​រាក់​ទាក់​យ៉ាង​ខ្លាំង​ ដល់​​អ្នក​គាំទ្រ​​រូប​នាង​ ជាមួយ​ស្នាម​ញញឹម​ដ៏​ស្រស់​ប្រិយ​ប្រិយ​​​​ចាក់​ទម្លុះ​បេះ​ដូង​ហ្វេន​គ្មាន​ថ្ងៃ​បំភ្លេច​បាន៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់