• 2018-07-12 04:15:00
  • ជីវិតតារា

Dwayne Johnson បង្ហើប​ពី​មូល​ហេតុ​ខ្លួន​វិះ​នឹង​បោះបង់​ងារ​ជា​ "The Rock” ចោល​ជា​រៀង​រហូត

  • 2018-07-12 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​ថ្មី​មួយ​ដែល​រៀប​ចំ​ដោយ​សារព័ត៌មាន​ Entertainment Weekly គឺ​កម្មវិធី "Off Script” ថ្មីៗ​នេះ​ បាន​បង្ហាញ​តារា​សម្ដែង​វ័យ​ ៤៦​ឆ្នាំ​បាន​ជួប​និយាយ​ជាមួយ​លោក Jamie Foxx អំពី​ការ​មិន​ដែល​ប្រើ​ប្រាស់​ឈ្មោះ​ "The Rock” ជា​ឈ្មោះ​ល្បី​ក្នុង​វិស័យ​កីឡាកាស​ WWE អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស​កន្លង​មក​នេះ។

Dwayne បាន​បញ្ជាក់​ប្រាប់​ Jamie ថា "ខ្ញុំ​ពិត​ជា​ធុញ​ទ្រាន់​នឹង​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​មិន​មែន​ជា​ខ្ញុំ។" នៅ​ពេល​លោក​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​ជា​លើក​ដំបូង​ លោក​ត្រូវ​ធ្លាប់​គេ​ទាម​ទារ​ឲ្យ​លោក​ បោះ​បង់​ងារ​ជា​កីឡាកាស​ទាំង​ស្រុង​ដើម្បី​ក្លាយ​ជា​តារា​សម្ដែង​ម្នាក់។

ក៏​ប៉ុន្តែ​តារា​រូប​នេះ នៅ​តែ​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​របស់​ខ្លួន គឺ​ទោះ​បី​ជា​ក្លាយ​ជា​តារា​សម្ដែង​ក៏​ដោយ ក៏​លោក​មិន​បោះបង់​ចោល​នូវ​ងារ​របស់​ខ្លួន​ដែល​ធ្លាប់​ជា​តារា​កីឡាកាស​នោះ​ដែរ ដូច្នេះ​ប្រសិន​ជា​មាន​អ្នក​គាំទ្រ​ចង់​ហៅ​លោក​​ The Rock ពួក​គេ​អាច​ហៅ​លោក​ The Rock តាម​ចិត្ត​របស់​គេ។ ដូច្នេះ​លោក​ក៏​សម្រេច​ចិត្ត​មិន​បោះ​បង់​ចោល​ងារ​ជា​ The Rock ចាប់​តាំង​ពី​ពេល​នោះ​មក បន្ទាប់​ពី​វិះ​នឹង​បោះ​បង់​ចោល​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​ខ្លី​មួយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ក៏​បាន​បញ្ជាក់​ថា​ការ​ប្រកាន់​ភ្ជាប់​នូវ​ការ​យល់​ដឹង​ច្បាស់​ពី​ខ្លួន​ឯង​ គឺ​វា​ពិត​ជា​សំខាន់​ខ្លាំង។

កាល​ពី​២​ខែ​មុន​នេះ​ Dwayne ក៏​ទើប​តែ​ទទួល​បាន​កូន​ស្រី​មួយ​រូប​ឈ្មោះ Tia ជាមួយ​នឹង​ភរិយា​ Lauren Hashian៕

ប្រភព៖ People ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់