• 2018-07-12 09:21:15
  • ភាពយន្ត

Soyo បើក​ឆាក​ "បេសកកម្មមួយ" យប់នេះ

  • 2018-07-12 09:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ទូរទស្សន៍ One Missionឬ បេសកកម្ម​មួយ ដែល​បំលែង​ចេញ​ពី​ប្រលោម​លោក​ដ៏​ល្បី​របស់​កវី​និពន្ធ​វ័យ​ក្មេង ម៉ានិត មាន​ចាក់​ផ្សាយ​លើ App Soyo ចាប់​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ។

លោក ស៊ុត​ ឈាងឡេង ​អ្នក​គ្រប់​គ្រង​កម្មវិធី​ទស្សនា​វីដេអូ​តាម​ទូរស័ព្ទ ឈ្មោះ Soyo បាន​អោយSabayដឹង​មុន​នេះ​បន្តិច​ថា Soyo មាន​មោទកភាព​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​បន្ត​ពី​ទូទស្សន៍ My TV ក្នុង​ការ​ចេញ​ផ្សាយ​វីដេអូ​​រឿង "បេសកកម្ម​មួយ​" ដែល​ជា​ទម្រង់​រឿង​ភាគ​ដ៏​ស៊ីវិល័យ​និង​និន្នាការ​ស្វាហាប់​របស់​ទស្សនិក​ជន​ជា​មនុស្ស​វ័យក្មេង​ ដែល​មាន​ជាង​៦០ភាគ​រយ​ នៃ​ស្ថិតិ​ពលរដ្ឋ​សរុប។

លោក​បន្ត​ទៀត​ថា​ ទស្សនិកជន​អាច​ដោន​ឡូត​ App Soyo ពី​ពេល​នេះ ​ព្រម​ទំាង​​ទស្សនា​វីដេអូ​រឿង​បេសកកម្ម​មួយ​ដែល​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ ភ្លឺ​ច្បាស់​ទំាង​រូបភាព និង​សំឡេង។ “Soyoបាន​បញ្ចូល​រួច​រាល់​ហើយ​ ចាប់​ពី​ភាគ​ទី១​មក ​ហើយ​ឃើញថា​រឿង​នេះ​មាន​គុណភាព​លើស​ពី​ការ​រំពឹង​ទុក"។

ប្រលោម​លោក "បេសកកម្ម​មួយ​" របស់​អ្នក​និពន្ធ​យុវវ័យ ម៉ានិត ត្រូវ​បាន​បោះពុម្ព​ជា​ច្រើន​សារ​កាល​ពី​ឆ្នាំ​២០១៦ ហើយ​មាន​ចរាចរណ៍​លក់​ក្នុង​តួ​លេខ​ផ្តាច់​គេ​ ក្នុង​ចំណោម​ទិន្និន័យ​ប្រលោម​លោក​នានា​ក្នុង​ររវាង​ពេល​២០ឆ្នាំ​មក​នេះ។ ចំណែក​វីដេអូ​ភាគ​រឿង​ "បេសកកម្មមួយ​" ត្រូវ​បាន​ដឹក​នាំ​ផលិត​ដោយ​ Studio 4 ដែល​មាន​លោក ជ័យ សម្បត្តិ គ្រប់គ្រង​ និង​មាន​លោក ហួត រ៉ាវី ជា​អ្នក​ដឹក​នាំ​រឿង។

លោក ជ័យ សម្បត្តិ​ ប្រាប់​ឲ្យ​ដឹង​ដោយ​អារម្មណ៍​ជឿ​ជាក់​ថា៖ "នេះ​ជា​ភាពយន្ត​ភាគ​ប្រភេទ ​Actions ដំបូង​របស់​យើង​ ហើយ​យើង​មាន​​សាច់​រឿង​ល្អ​មួយ​ ពិសេស​ខុស​ពី​រឿង​ផ្សេង​ដែល​ជឿ​ថា យុវវ័យ​នឹង​ពេញ​ចិត្ត​នៅ​ពេល​ទស្សនា"។

Soyo គឺ​ជា​កម្មវិធី​ទស្សនា​អនឡាញ​ដ៏​ទំនើប​ពោរពេញ​ទៅ​ដោយ​មាតិកា​កម្សាន្ត​សម្បូរ​បែប​ទំាង​រឿង​ភាគ​ខ្នាត​វែង ​និង​រឿង​មួយ​ដុំ​ចប់​ ព្រមទំាង​ភាពយន្ត​វីដេអូ​ខ្នាត​ខ្លី​ប្រកប​ទៅ​ដោយ​ការ​ច្នៃ​ប្រឌិត។ លំហរ​កម្មវិធី​កម្សាន្ត​ដ៏​ទំនើប​ជាង​គេ​នេះ ​ផ្ទុក​តែ​ប្រភេទ​ភាពយន្ត​ដែល​ល្បីៗ ទំាង​បរទេស និង​ផលិតកម្ម​ក្នុង​ស្រុក ​ហើយ​លោក ឈាងឡេង អះអាង​ថា មាន​វីដេអូ​ភាគ​ខ្មែរ​ធំៗ​ជា​ច្រើន​ទៀត​នឹង​បង្ហាញ​ខ្លួន​ដូច​គ្នា​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។

តោះ! ចាំ​អង្កាល់​ទៀត ដោនឡូត App Soyo ឥលូវនេះ ដើម្បី​បាន​ទស្សនា​រឿង "បេសកកម្មមួយ" ទើប​នឹង​ចេញ​ក្តៅៗ និង​រឿង​ជា​ច្រើន​ទៀត៕

App Store: ចុចនៅ ទីនេះ

Play Store: ចុចនៅ ទីនេះ

អត្ថបទៈ ពិសី

មតិយោបល់