• 2018-07-12 10:24:33
  • ព័ត៌មាន

ព្រោះ​វីដេអូ​ជាង​១​នាទី ពែកមី នឹក​​ត្អូញត្អែរ​ជួស​អ្នក​ជនបទ ដល់ថ្នាក់​កកាយ​រឿង​​ផ្ទាល់​ខ្លួន

  • 2018-07-12 10:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឃើញ​វីដេអូ​និយាយ​ពី​ជីវភាព​ និង​ការ​ស្វែង​រក​ជម្រក​របស់​ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ ធ្វើ​ឲ្យ​តារា​កំប្លែង​នាយ ពែកមី អត់​ទ្រាំ​មិន​ចែក​រំលែក​មិន​បាន ជា​មួយ​សំណេរ​ពាក្យពេចន៍​យ៉ាង​រំភើប។

ពែកមី បាន​សរសេរ​សារ​អម​នឹង​វីដេអូ​ថា កើត​ជា​កូន​កសិករ និង​ធ្លាប់​រស់​នៅ​ផ្ទះ​តាម​ជន​បទ​​ដូច​រូប​លោក​ទើប​យល់​ពី​ការ​លំបាក​មួយ​នេះ។ ពេល​ឃើញ​អ្នក​ទីក្រុង​​​មាន​ផ្ទះ​សមរម្យ​រស់​នៅ ខ្លួន​ក៏​ចង់​បាន និង​ចង់​​ឃើញ​​អ្នក​តាម​ជន​បទ​មាន​ផ្ទះ​រស់​នៅ​សមរម្យ​ដែរ។ តែ​ពេល​នេះ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ ព្រោះ​ដឹង​ថា​​បច្ចុប្បន្ន​​កម្ពុជា​​មាន​គម្រោង​​សាងសង់​ផ្ទះ​ល្អៗ​សម្រាប់​ប្រជាជន​នៅ​ជនបទ​ហើយ។

វីដេអូ​ខ្លី​ដែល​មាន​រយៈ ពេល​ប្រមាណ ១:៣០ នាទី​នេះ បាន​រៀប​រាប់​ពី​កសិករ មួង សម្បត្តិ ដែល​បាន​សម្រេច​ចិត្ត​​ដោយ​មិន​រួញរា​ជ្រើស​ទិញ​យក​ផ្ទះ​មេគង្គ ដែល​ជា​គម្រោង​សាងសង់​លំនៅឋាន​​ប្រកប​ដោយ ​ផាសុកភាព សុវត្ថិភាព និង​សេវាកម្ម​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត សម្រាប់​អ្នក​រស់​នៅ​តាម​ជនបទ។

ព័ត៌មាន​បន្ថែម​សូម​​ចូល​ទៅ​កាន់៖

សារពេញរបស់ ពែកមី

អត្ថបទ៖ សុខណា

មតិយោបល់