• 2018-07-13 04:39:30
  • ចម្រៀង

មិននឹកស្មាន ចម្រៀងរ៉េប១បទនេះ និពន្ធ និងច្រៀងដោយសិស្សថ្នាក់ទី ៩ សោះ

  • 2018-07-13 04:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង «Fake Rich Kids» ដែលមានអត្ថន័យចាក់ដោតលេងសម្តីឌឺដង និងពាក្យមិនសមរម្យមួយចំនួន ដែលអ្នកស្តាប់អាចមានអារម្មណ៍ថាឈ្លើយ និងខ្វះសុជីវធម៌ តែអត្ថន័យទាំងមូល គឺជាភាសាដាស់តឿនដល់ក្មេងស្ទាវ ដែលនិពន្ធដោយកូនសិស្សថ្នាក់ទី ៩ ម្នាក់។

ក្រុមផលិតបទ «Fake Rich Kids»

ត្រឹមជាសិស្សថ្នាក់ទី ៩ Rakhie វ័យ១៦ ឆ្នាំ មានទេពកោសល្យលើការតែងនិពន្ធ ទំនុកភ្លេង និងច្រៀង រ៉េប គួរឱ្យទាក់ទាញ ដោយមានការជួយពីបងប្រុស ជាអ្នក Beat ភ្លេងស្រាប់ ក៏បង្កើតបានជាបទចម្រៀងនេះឡើង។ រីឯ MV នេះវិញជាការដឹកនាំសម្តែង កាត់ត ដោយយុវជខ្មែរ ម្នាក់ទៀត ប្រើឈ្មោះហៅក្រៅ Obito Kisuke។

អ្នកដឹកនាំផលិតសម្តែង និងកាត់ត Obito Kisuke

បទចម្រៀងនេះ កំពុងដាក់ក្នុងការសាកល្បង ក្នុង ១ នាទី និង ៥៥ វិនាទី ជាលើកដំបូង ហើយក៏ទទួលបានការគាំទ្រច្រើនពីចង្វាក់ភ្លេងថ្មី ពិសេសសិល្ប៍វិធីនៃការកាត់ត បានល្អ ទាក់ភ្នែក ទាស់ត្រង់មានពាក្យអសុរសចំនួនដែលមិនគួរលើកឡើង។ តែសម្រាប់អ្នកដឹកនាំផលិតបទចម្រៀងនេះ ពន្យល់វិញថា វាជាបែបបទនៃការច្រៀង រ៉េប ហើយការប្រើប្រាស់ពាក្យទាំងនោះ គឺជាការសង្កត់ន័យឱ្យធ្ងន់តាមចង្វាក់ភ្លេង ហើយជាការពិតស្តាប់ទៅវាឈ្លើយមែន តែបើអ្នកស្តាប់ស្វែងយល់ពីមូលន័យវិញ នឹងយល់ថា ក្មេងថ្នាក់ទី ៩ នេះមានសារអ្វីចង់ប្រាប់អ្នក៕

ចង់ដឹងច្បាស់ថា បទ នេះមានលក្ខណៈបែបណា តោះទស្សនាវីដេអូខ្លីខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់