- 2018-07-17 03:00:00
- ចម្រៀង
ទើបតែដឹង MV បទ "God Is A Woman” មានអត្ថន័យស៊ីជម្រៅដល់ម្ល៉ឹង!
- 2018-07-17 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែដឹង MV បទ "God Is A Woman” មានអត្ថន័យស៊ីជម្រៅដល់ម្ល៉ឹង!
ចន្លោះមិនឃើញ
វីដេអូចម្រៀងថ្មី "God Is A Woman" របស់តារាចម្រៀងសំឡេងបាន Ariana Grande ទើបតែបញ្ចេញកាលពីចុងសប្ដាហ៍មុន ពេលនេះមានអ្នកចូលទស្សនាដល់ទៅជាង២០លានដងរួចទៅហើយ។ MV នេះត្រូវបានគេចាត់ទុកថា ជាអ្វីមួយថ្មីពី Ariana Grande ព្រោះនាងហ៊ានបង្ហាញរូបភាពផ្សេងៗ ប្លែកពាក់ព័ន្ធនឹងរូបរាងរបស់នាង ព្រមទាំងធ្វើឲ្យអ្នកខ្លះខឹងសម្បារព្រោះនាងបាននិយាយពីព្រះមិនសមរម្យ ពោលគឺចំណងជើង "ព្រះជាមនុស្សស្រី"។
តោះ! អីចឹងមកដឹងទាំងអស់គ្នា!
១. Ariana Grande ឈរនៅកណ្ដាលកាឡាក់ស៊ី
Ariana Grande ឈរនៅកណ្ដាល បណ្ដុំផ្កាយកាឡាក់ស៊ី ប្រៀបដូចនាងជាព្រះអាទិត្យឬជាព្រះ។
២. នាងដេកលើកណ្ដាលគ្រែ ព័ទ្ធជុំវិញដោយមនុស្សប៉ុន្មាននាក់
ត្រង់នេះមានន័យថា នាងជាចំណុចកណ្ដាលនៃសកលលោក ហើយក៏នៅកណ្ដាលគ្រែផងដែរ ត្រង់ចំណុចនេះគឺបញ្ជាក់ថានាងជាអ្នកមានឥទ្ធិពលជាងប្រុសនៅជុំវិញនាង។
៣. Ariana ដេកនៅក្នុងទឹក ពោរពេញទៅដោយថ្នាំពណ៌ផ្សេងៗ
មានន័យថា នាងក៏ជាចំណុចកណ្ដាលនៃ អង្គជាតិស្ដ្រីតំណាងឲ្យភាពខ្លាំងរបស់នារីភេទ។
៤. អង្គុយលើសៀវភៅ ខណៈមនុស្សប្រុសមាក់ងាយនាង
មានន័យថានាងមិនខ្វល់ពីពាក្យពេចន៍អ្វីៗ ដែលមនុស្សប្រុសថាឲ្យនាង ដោយសារតែនាងបានគិតគូរជ្រៅជ្រះនិងលែងខ្វល់ពីរឿងទាំងនេះតទៅទៀត។
៥. Ariana ជាមួយឆ្កែក្បាលបី
បើតាមរឿងព្រេងនិទានរបស់ក្រិក ឆ្កែក្បាលបីនេះមានឈ្មោះថា Cerberus ជាសេនាការពារផ្លូវទៅកាន់ស្ថាននរក។ ឆ្កែនេះពិតជាខ្លាំង នេះបញ្ជាក់ថា Ariana ពិតជាខ្លាំងនិងពូកែដូច Cerberus ដូចគ្នា។
៦. Ariana ទ្រដោយមនុស្សប្រុស ៣នាក់
នេះបើតាមរឿងព្រេងរបស់ក្រិក Romulus និង Remus ពួកគេត្រូវបានចិញ្ចឹមដោយមនុស្សចចក ហើយនេះប្រៀបបានដូចជាពួកគេកំពុងតែបៅដោះនាងអីចឹងដែរ។
៧. មនុស្សជាច្រើនទម្លាក់សក់និងបែរមុខចេញប៉ុន្តែ Ariana បែរមុខមកខុសគេ
ត្រង់កន្លែងនេះ មានន័យថាទោះបីជាពិភពលោក បែរខ្នងទៅកាន់អ្នក Ariana នៅតែព្យាយាមធ្វើឲ្យអ្នកតាមរយៈការសម្ដែងនិងតន្ត្រីរបស់នាង។
៨. Ariana នៅខាងក្នុងពន្លឺទៀន
នេះចង់សំដៅទៅលើ Concept នៃការអធិស្ឋានទៅកាន់ព្រះ ហើយពន្លឺទៀនជាអ្នកនាំពាក្យពេចន៍ទាំងនោះ។
៩. Ariana ពរពោះ
ត្រង់នេះសំដៅទៅលើមាតាផែនដី (Mother Earth) ដែលនាងបានពពោះ ហើយបង្កើតនូវអ្វីៗកើតមាននៅលើពិភពលោក។
១០. Ariana អង្គុយលើភពផែនដី
ជាក់ស្ដែងនាងប្រៀបបានដូចជាព្រះអីចឹង ដូច្នេះនាងអាចធ្វើអ្វីតាមចិត្តចំពោះភពផែនដី។
១១. Ariana អង្គុយនៅខាងក្នុងរាងធរណីមាត្រត្រីកោណជាមួយ ភពផេ្សងៗទៀតនៅជុំវិញនាង
ត្រង់ចំណុចនេះ មានអ្នកខ្លះចោទ Ariana ថាជាបុគ្គលល្បីល្បាញក្នុងវិស័យសិល្បៈមួយរូប ដែលចុះចូលជាមួយសង្គមអាថ៌កំបាំង Illuminati។ ប៉ុន្តែអ្នកខ្លះបញ្ជាក់ថានាងចង់ផ្ដល់កិត្តិយសឲ្យអ្នកប្រាជ្ញក្រិកបុរាណ ដែលចូលរួមចំណែកក្នុងសិក្សាស្រាវជ្រាវផ្សេងៗ ប៉ុន្តែមិនដែលមានលទ្ធភាពបញ្ចេញឈ្មោះឲ្យពិភពលោកបានដឹង។
១២. ត្រង់ចំណុចនេះ Ariana ត្រូវបានបញ្ចូលសំឡេងដោយកំពូលតារាចម្រៀង Madonna
កន្លែងនេះបានបញ្ជាក់អំពីភាពខ្លាំងខ្លារបស់នាង ក្នុងការការពារបងប្អូនស្រីរបស់នាង និងបំបែកពិតានកញ្ចក់ខាងលើ ដែលជាន័យធៀបថាស្ដ្រីពិតជាអាចធ្វើអ្វីបានគ្រប់យ៉ាងទាំងអស់។
១៣. Ariana ឈរពីក្រោមជើងធំៗ២
នាងបានឈរនៅចំណុចកណ្ដាលជើងស្រ្ដីទាំង២ គឺប្រៀបដូចជាមនុស្សស្រីដ៏ធំម្នាក់កំពុងតែផ្ដល់កំណើត។ ត្រង់នេះក៏ចង់ផ្ដោតសំខាន់ទៅលើស្រ្ដីជាមាតាពិភពលោកដូចគ្នា។
១៤. Ariana ដើរលើខ្សែពួរ
ចំណុចនេះនាងចង់បញ្ជាក់ថា ខ្លួនចង់ជាមនុស្សម្នាក់នាំឲ្យមានភាពស្មើគ្នារវាងបុរសនិងស្ដ្រី។
១៥. Ariana ឈរនៅកណ្ដាលមនុស្សជាច្រើនរូបស្លៀកឈុតសម្លៀកបំពាក់ដូចគ្នា
ត្រង់នេះបញ្ជាក់ថានាងគឺដូចជាព្រះ និងម្ចាស់សាសនាដែលមនុស្សជាច្រើន គោរពនិងបូជានាង។
១៦. Ariana បង្កើតមនុស្សស្រីដំបូង
ផ្ទុយពីប្រវត្តិសាសនាគ្រិស្តនេះជាកន្លែងព្រះបង្កើតមនុស្សប្រុសដំបូងឈ្មោះអាដាម ប៉ុន្តែពេលនេះព្រះជាមនុស្សស្រីនិងបង្កើតមនុស្សស្រីដំបូងជំនួសវិញ៕