• 2018-07-17 08:10:00
  • ស្ទីលតារា

គ្មានខ្លាចខូចសក់អីបន្តិច នីកូ ប្ដូរពណ៌រាប់ភ្លេចគិតត្រឹម៥ខែសោះ​

  • 2018-07-17 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​​ខែ​មករា ឆ្នាំ២០១៨ ដល់​ខែ​ ឧសភា កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​តារា​ចម្រៀង​ នីកូ បាន​ផ្លាស់​ប្ដូរ​ពណ៌​សក់​ស្ទើរ​​រាប់​ភ្លេច​ទៅ​ហើយ​ ដើម្បី​បំពេញ​ចិត្ត​ដល់​អ្នក​គាំទ្រ​​ដោយ​​មិន​ខ្លាច​ខូច​សក់​អី​សូម្បី​បន្តិច។

នីកូ និយាយថា ក្នុង​នាម​​ជា​អ្នក​សិល្បៈ​មួយ​រូប​មិន​​​​ត្រូវ​ធ្វើ​អ្វី​ដដែល​​​ៗ​នាំ​ឲ្យ​​ហ្វេន​ៗ​ធុញ​ទ្រាន់​នោះ​ទេ។ហេតុដូច្នេះ​ហើយ​ទើប​លោក រិះ​រក​ស្ទីល​តុប​តែង​ខ្លួន​ថ្មី​ហើយ​ប្លែក​ភ្នែក​ ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន។ ជាក់​ស្ដែង​នៅ​​ខែ​មករា ឆ្នាំ ២០១៨ ដល់ ខែ ឧសភា នេះ​លោក បាន​ប្ដូរ​ពណ៌​សក់​​មិន​ក្រោម​១០ ដង។

“រឿង​ប្ដូរ​​ពណ៌​សក់​មិន​ទៀង​ទេ​បង មិន​ថា​ខ្ញុំ​ឬ​អ្នក​សិល្បៈ​ផ្សេង​ទៀត​ទេ ប្រសិន​បើ​យើង​មើល​ឃើញ​អ្វី​ដែល​​ថ្មី​ប្លែក​ ហើយ​ស្អាត​គឺ​ប្ដូរ​ភ្លាម​ៗ​តែ​ម្ដង។ ចំពោះ​ពណ៌​​វិញ​ពណ៌​ស្អី​ក៏​ខ្ញុំ​ស្រឡាញ់​ដែរ ឲ្យ​តែ​មើល​ទៅ​សម​ជាមួយ​ខ្ញុំ​ ហើយ​ទាន់​សម័យ"។ នីកូ បន្ថែម។

រាល់​ពេល​ផ្លាស់​ប្ដូរ​ពណ៌​​សក់​ម្ដង​ៗ​ នីកូ តែង​តែ​សួរ​យោបល់​ពី​​មិត្តភ័ក្ដិ​នៅ​ជុំវិញ​ខ្លួន និង​ក្រុម​គ្រួសារ​ជា​និច្ច មិន​ដែល​សម្រេច​ចិត្ត​ដោយ​គ្មាន​ការ​ពិភាក្សា​ជាមុន​ នាំ​ឲ្យ​ស្ដាយ​ក្រោយ​នៅ​ថ្ងៃ​ខាងមុខ៕

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ពីIG នីកូ

មតិយោបល់