• 2018-07-18 00:06:00
  • ភាពយន្ត

រឿង "ចូលម្លប់" ដឹកនាំដោយផលិតករ សុខ វិសាល ថតជា Teaser ហើយ ក្រោយគិតទុក១២ឆ្នាំ

  • 2018-07-18 00:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​បង្ហាញ​ភាព​ភ័យ​ខ្លាច​បែប​រោគ​ចិត្ត​ដល់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ពី​ជយលាភី​អ្នក​ដឹក​នាំឆ្នើម​ លោក សុខ វិសាល ត្រៀម​ផលិត​ជា​វីដេអូ Teaser សម្រាប់​ផ្សព្វផ្សាយ​គម្រោង​ផលិត​ខ្នាត​ធំ​ចាប់​ពី​ថ្ងៃ​ទី ១៦ និង ១៧ ខែ​កក្កដា​ឆ្នាំ ២០១៨ មាន​ចំណង​ជើង​ថា «ចូលម្លប់» ឬ ជា​ភាសា​អង់គ្លេស​ «In the Shade»។

ក្រុមផលិត Teaser រឿង «ចូលម្លប់»

ភាពយន្ត​បែប​ភ័យ​រន្ធត់​មួយ​នេះ​ត្រូវ​បាន​សរសេរ Script​ ដោយ លោក Ian Master ផលិតករ​ជំនាញ Script ពី​អង្គការ BBC Media Action ដែល​ដឹកនាំ​រាល់​ការ​ផលិត​លើ​កម្មវិធី​ល្បី​ៗ​ដូចជា​កម្មវិធី ស្នេហ៍ ៩ជាដើម។ ​រឿង«ចូលម្លប់» ​នេះ​រៀប​រាប់​ពី ​ជនជាតិ​ខ្មែរ​អាមេរិក​ម្នាក់​ត្រឡប់​មក​ស្រុក​ខ្មែរ​ដើម្បី​ស្វែង​រក​សាច់​ញាតិ​ តាម​បំណង​ឪពុក​ចុង​ក្រោយ​ដែល​រូប​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ​មិន​អាច​ស្រោច​ស្រង់​បាន​។ ខណៈ​មក​ដល់​កម្ពុជា ស្វែង​រក​លោក​ពូ​របស់​ខ្លួន​ យុវជន​ខ្មែរ​ អាមេរិក ម្នាក់​នោះ​ក៏​រក​ឃើញ​អាថ៌​កំបាំង​យ៉ាង​ព្រៃផ្សៃ​របស់​គ្រួសារ​របស់​ពូ​របស់​គាត់​។ ភាពយន្ត ត្រូវបាន លោក សុខ វិសាល បង្ហោះក្នុងសារ Facebook ផ្ទល់ខ្លួនថា បានគិតទុករយៈ ១១ ឆ្នាំមកហើយ។

រូបភាពក្រុមការងារចុះរកកន្លែងថត រឿង «ចូលម្លប់»

គួរ​រម្លឹក​ដែរ​ថា​ភាពយន្ត​ថ្មី​នេះ​ នឹង​ជា​ស្នាដៃ​ដឹកនាំ​សម្ដែង​របស់​ លោក សុខ វិសាល ដែល​ថ្មីៗ​ លោក​ទទួល​បាន​ពាន​រង្វាន់​ឆ្នើម​ពី​មហោស្រព​ភាពយន្តLos Angeles Asian Film Festival ​នាទី​ក្រុង​ Los Angeles ក្នុងរឿង «តន្រ្តីជីវិត»។ លោក សុខ វិសាល មាន​ស្នាដៃ​ភាពយន្ត​មួយ​ចំនួន​ទៀត​ដូច​ជា​រឿង ​«គ្រាប់​ពេជ្រ» ឆ្នាំ ២០១៣ រឿង «ប៉ុបពី​ទៅ​ហូលីវូដ​» ឆ្នាំ ២០១៦ ដែល​ទទួល​បាន​ពាន​រង្វាន់​ជា​បន្ត​បន្ទាប់​ពី​មហោស្រព​ភាពយន្ត​អន្តរជាតិ​នានា​។

លោក សុខ វិសាល

ក្នុង​ខ្សែ​រឿង «ចូលម្លប់» នេះ​នឹង​ចូលរួម​ផលិត​ដោយ​ក្រុម​ការងារ​ពិសេសៗ​ ដូចជា អ្នកនាង សាន ស៊ីណា ពាន​រង្វាន់​ប្រព្រឹត្តិកម្ម​ភាពយន្ត​ ដែល​ប្រើ​ Secial Effect ពី​កម្មវិធី​ពាន​រង្វាន់​ភាពយន្ត​អន្តរជាតិ​ Emmy Award ពី​សហរដ្ឋអាមេរិក​។ អ្នកនាង បាន​ដឹក​នាំ​ផលិត និង​កាត់​ត​ភាព​យន្ត​ខ្នាត​ធំជា រឿង​ភាគ​ទូរទស្សន៍​ របស់​ហូលីវូដ ដូចជា​រឿង​​«WestWorld» និង​រឿង «Goham» ដែល​កំពុង​ល្បីល្បាញ​ក្នុង​សហរដ្ឋអាមេរិក​។ លើស​ពី​នោះ​ទៀត​ ក៏​មាន​ការ​ចូលរួម​ផលិត​ដោយ​ក្រុម​ការងារ​មាន​បទពិសោធន៍​លំដាប់​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ ដែល​ធ្វើការ​ជា​លក្ខណៈអន្តរជាតិ​ ដើម្បី​ផលិត​ភាពយន្ត​មាន​គុណភាព​របស់​ខ្មែរ​មួយ​ទៀត​ចូល​ក្នុង​ជាតិ និង​ទីផ្សារ​អន្តរជាតិ​៕

លោក សុខ វិសាល និងអ្នកនាង សាន ស៊ីណា
ក្រុមផលិត Teaser រឿង «ចូលម្លប់»

អត្ថបទ៖ Sunny

រូបភាពពី Facebook លោក សុខ វិសាល

មតិយោបល់