• 2018-07-17 12:23:49
  • ចម្រៀង

គួរ​ឲ្យ​សរសើរ​! តារា​ចម្រៀង​ជើង​ថ្មី Cover បទ​អធិរាជ​សំឡេង​មាស "រំដួលសុរិន្ទ" ពីរោះ​យ៉ាង​នេះ

  • 2018-07-17 12:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ទឹក​ចិត្ត​ស្រឡាញ់ មាន​មនុស្ស​ជា​ច្រើន​បាន​យក​បទ​ចម្រៀង​ជា​ច្រើន​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត មក​ច្រៀង​តាម (Cover) មាន​ទាំង​សាមញ្ញ​ជន និង​បុគ្គល​ក្នុង​សិល្បៈ។ តារា​ជើង​ថ្មី​មួយ​រូប​មាន​ឈ្មោះ​ថា វង្ស ថាណាន់ អតីត​បេក្ខជន​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៣ ក៏​បាន​ចូល​រួម​ខ្លួន​មក​លើក​យក​បទ​ចម្រៀង​របស់​លោក ស៊ីន ស៊ីសាមុត មក​ច្រៀង​ឡើង​វិញ​ដែរ។

បទ​នេះ មាន​ចំណង​ជើង​ថា "រំដួល​សុរិន្ទ" ដែល​ត្រូវ​បាន​រៀបចំ​សាច់​ភ្លេង​ថ្មី។ ចំណុច​គួរ​ចាប់​អារម្មណ៍ គឺ​តារា​ជើង​ថ្មី និង​មាន​វ័យ​ក្មេង​ខ្ចី​រូប​នេះ មាន​ទឹក​ដម​សំឡេង​ល្អ ស្រួច ផ្អែម ដែល​ធ្វើ​ឲ្យ​ការ​ច្រៀង​បទ​របស់​អធិរាជ​សំឡេង​មាស​មួយ​បទ​នេះ រូប​គេ ធ្វើ​បាន​យ៉ាង​ល្អ និង​មាន​ភាព​ទាក់​ទាញ។

កុំ​ទាន់​ជឿ តោះ...ស្ដាប់​នា​ព្រលប់​ថ្មើរ​នេះ​ទាំង​អស់​គ្នា!!

អត្ថបទ៖ ទារិកា

មតិយោបល់