• 2018-07-18 02:50:00
  • ស្ទីលតារា

ហួសចិត្ត!ដឹងតម្លៃឈុតសិចស៊ីជប៉ុន ចោម ច័ន្ទ និង ចោម ក្វាន់ ស្លៀកបង្អួតរាង

  • 2018-07-18 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​​ ចោម ច័ន្ទ និង ចោម ក្វាន់ មិន​មែន​ជា​អ្នក​សិល្បៈ​តែ​ការ​ស្លៀក​​ពាក់​អ្នក​ទាំង​ពីរ​​មិន​ឲ្យ​ចាញ់​តារា​ល្បី​ៗ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ប៉ុន្មាន​ឡើយ។ សម្លៀកបំពាក់​​ភាគ​ច្រើន​សុទ្ធ​តែ​កុម្ម៉ង់​ទិញ​ពី​ក្រៅ​ប្រទេស ឯ​តម្លៃ​វិញ​ថ្លៃ​មិន​ធម្មតា។

សម្លៀក​បំពាក់​ជប៉ុន​​ ចោម ច័ន្ទ និង ចោម ក្វាន់​ ស្លៀក​បង្អួត​រាង​​តាម​ទំព័រ​ហ្វេស​ប៊ុក​ក្នុង​មួយ​ឈុត​តម្លៃ​ចាប់​ពី​ ១០០ ដុល្លារ​អាមេរិក​ឡើង​ទៅ។​ កុម្ម៉ង់​ទិញ​ពី​ប្រទេស​ជប៉ុន​ ដោយ​១​ខែ​ៗ​​បង​ស្រី​ទាំង​ពីរ​ ដេនី ក្វាន់ ត្រូវ​ចំណាយ​​រាប់​ពាន់​ដុល្លារ​ឯណោះ។

ចោម ច័ន្ទ និយាយ​ថា ៖"បង​កុម្ម៉ង់​ទិញ​ម្ដង​ ៣០​កំប្លេ​​អូន ចំពោះ​តម្លៃ​វិញ​ខ្ទង់​ត្រូវ​ចំណាយ​ប្រហែល​ ៥ ០០០ ដុល្លារ​គិត​សម្រាប់​បង​ម្នាក់។ បើ​ ចោម ក្វាន់​ ក៏​អស់​ខ្ទង់​ប៉ុណ្ណឹង​ដែរ ព្រោះ​ពួក​បង​អត់​ស្លៀក​ដដែល​ៗ​ទេ ស្លៀក​តែ​ម្ដង​គឺ​ឈប់​ស្លៀក​ហើយ"។

ហេតុ​ផល​ ចោម ច័ន្ទ និង ចោម ក្វាន់ និយម​តុប​តែង​ខ្លួន​ជាមួយ​ ឈុត​ជប៉ុន​បែប​លក្ខណៈ​ Cute Cute ដោយ​សារ​តែ​ការ​ស្រឡាញ់​ចូល​ចិត្ត។ ម្យ៉ាង​ទៀត​ចង់​ធ្វើ​អ្វី​ថ្មី​ដែល​ប្លែក​ ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ហ្វេនៗ៕​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្ដល់ឲ្យដោយ ចោម ច័ន្ទ

មតិយោបល់