- 2018-07-18 03:20:00
- ព័ត៌មាន
ក្រុមចម្រៀងវ័យក្មេងគ្នា ៧០នាក់លើកទ័ពឡើងស្រែកច្រៀងផ្អើលកម្មវិធីរហូតធ្លាក់ប៊ូតុងមាស
- 2018-07-18 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមចម្រៀងវ័យក្មេងគ្នា ៧០នាក់លើកទ័ពឡើងស្រែកច្រៀងផ្អើលកម្មវិធីរហូតធ្លាក់ប៊ូតុងមាស
ចន្លោះមិនឃើញ
ក្រុមចម្រៀងក្មេងៗដែលមានឈ្មោះថា Voices Of Hope Children's Choir បានរួមគ្នាបង្កើតបរិយាកាសអស្ចារ្យបំផុតពេញឆាក America's Got Talent ឆ្នាំ ២០១៨ ក្នុងវគ្គ Judge Cut រហូតទទួលបានប៊ូតុងមាសដូចក្ដីបំណង។
វគ្គ Judge Cut សប្ដាហ៍ទី ១នេះពិតជាពោប្រកបទៅដោយពេលវេលារំភើបអស្ចារ្យបំផុត នៅពេលក្រុមចម្រៀងវ័យក្មេង Voices Of Hope Children's Choir បាននាំគ្នាបង្ហាញសមត្ថភាពលើឆាក។ ក្រុមដែលមានសមាជិក ៧០នាក់ អាយុចាប់ពី ៥ ដល់១៧ឆ្នាំនេះ បានលើកយកបទចម្រៀងដែលមានចំណងជើងថា "How Far I Go" មកបង្ហាញពេញដោយទំនុកចិត្ត ភាពក្លាហានធ្វើឲ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរមិនបាន។
ដោយសារទេពកោសល្យ និងការសាមគ្គីគ្នានេះហើយ ទើបធ្វើឲ្យគណៈកម្មការកិត្តិយស លោក Ken Jeong ចុចប៊ូតុងមាសឲ្យទៅវគ្គផ្សាយផ្ទាល់តែម្ដង៕
ទស្សនាវីដេអូដូចខាងក្រោម៖