• 2018-07-18 08:04:53
  • ភាពយន្ត

ម៉ានិត៖ សៀវភៅ បេសកកម្មមួយ បានផ្លាស់ប្ដូរជីវិតខ្ញុំ

  • 2018-07-18 08:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​វ័យ​ក្មេង ម៉ានិត ​ម្ចាស់​រឿង​ប្រលោមលោក បេសកម្មកម្មមួយ និង​រឿង​ល្បីៗ​មួយ​ចំនួន​ទៀត និយាយ​ប្រាប់ Sabay ថា សៀវភៅ បេសកកម្មមួយ បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្លួន រីឯ​ភាពយន្ត​បេសកកម្ម​មួយ នឹង​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់​ទស្សននិកជន​ចំពោះ​​កុន​ខ្មែរ។

ចៅ​​ប្រុស​​​រ​បស់​​​អ្នក​​និពន្ធ​ជើង​ចាស់​ ពាន់​ ភួងបុប្ផា បាន​ក្លាយ​ជា​អ្នក​និពន្ធ​វ័យក្មេង​ដ៏​មាន​ឈ្មោះ​ល្បី​នា​សតវត្សរ៍ទី​២១ ដែលធ្វើឲ្យស្នាដៃដំបូងត្រូវបាន​ទិញសិទ្ធិផលិតជាខ្សែរឿងភាគបណ្តាញទូរទស្ស៍ MyTV។ "ក្នុងរយៈពេលដែលធ្វើកា​ររួមគ្នាលើខ្សែភាពយន្តភាគនេះ ខ្ញុំយល់ថា បេសកកម្មមួយ ជាចំណុចរួមនៃសិល្បៈអរូបិយ និងដួងព្រលឹងនៃក្រុមការងារទាំងមូល។ ភាពយន្តបេសកកម្មមួយ គឺជាទម្ងន់រសជាតិរបស់សៀវភៅបេសកកម្មមួយ ដែលមានសាច់រឿងលម្អិត និងអស្ចារ្យលើសពីសៀវភៅជាច្រើនគួរឲ្យតាមដាន។ បច្ចេកទេស និងសាច់រឿងបានលាយច្របល់ចូលគ្នាយ៉ាងល្អបង្កើតបានជាអារម្មណ៍ និងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ"។ ម៉ានិតនិយាយ។

ពិធីសម្ពោធប្រលោមរឿង "បេសកកម្មមួយ" កាលពីពេលកន្លងទៅ

រឿងភាគទូរទស្សន៍ "បេសកកម្មមួយ" ជាប្រភេទ​រឿង Actions មានសរុប៣០ភាគ ហើយផលិត​ឡើងដោយ​ផលិតកម្មស្ទូឌីយោ៤ ដែលបានបោះស្នាម​ល្បី​ដំបូងជាមួយរឿង "ស្រទន់មន្តស្នេហ៍" នៅទូរទស្សន៍ CTN។ ប្រភពពីទូរទស្សន៍ MYtv បានឲ្យ Sabay ដឹងថា បណ្តាញ​ផ្សព្វផ្សាយដ៏ធំមួយនេះ ពេញចិត្ត​ជាខ្លាំង​លើលទ្ធផលនៃ​រឿងបេសកកម្មមួយ​ដែលមានរសនិយមថ្មី ទំនើប ក្លៀវក្លា ហើយមានចំណុចខ្សោយតិចមែនទែនក្នុងការផលិត។

វីដេអូខ្លីរឿង "បេសកកម្មមួយ"

លោក ស៊ុតឈាង​ឡេង អ្នកគ្រប់គ្រង Soyo Cambodia អះអាងថា បេសកកម្មមួយ​ មានចរាចរណ៍ចូលទស្សនា​ក្នុងតួលេខ​ធំ​សម្រាប់ឆ្នាំនេះ​ ហើយ​ពាក់កណ្តាល​នៃអ្នកចូលមើល គឺបាន​រក្សា​ការតាមដាន​បន្តទៀត ដែលជាការវាស់វែងដ៏វិជ្ជមាន​មួយ។

ឥឡូវនេះ លោកអ្នកអាចទស្សនាភាពយន្តភាគបេសកកម្មមួយតាមរយៈទូរទស្សន៍ MYTV ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ម៉ោង៧យប់ និងតាមរយៈ Soyo រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ អាទិត្យ មួយសប្តាហ៍ ក្រោយការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MYTV។

App Store: ចុចនៅ ទីនេះ

Play Store: ចុចនៅ ទីនេះ    

អត្ថបទៈ ពិសី

មតិយោបល់