• 2018-07-19 07:10:00
  • ជីវិតតារា

ក្រោយ​ Kim Kardashian ហៅ​ខ្លួន​ថា​ជា​ពស់​២​ឆ្នាំ​ Taylor Swift ស្ពាយ​កាបូប​ពស់​ចេញ​ក្រៅ​ផ្គើន​យ៉ាង​ឡូយ

  • 2018-07-19 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៦ តារា​ចម្រៀង ​Taylor Swift ត្រូវ​​បាន​ Kim Kardashian ហើយ​ខ្លួន​ថា​ជា​សត្វ​ពស់​ នៅ​លើ​បណ្ដាញ​សង្គម​ Twitter បន្ទាប់​ពី​មាន​រឿង​រ៉ាវ​ទាស់​គ្នា​មួយ​បាន​កើត​ឡើង។ រឿង​រ៉ាវ​នោះ​បាន​កើត​ឡើង​ក្រោយ​ Kayne West បាន​បញ្ចេញ​បទ​ចម្រៀង "Famous” ដែល​មាន​​មួយ​ឃ្លា​ថា "I feel I and Taylor can still sleep together, Because I made that b*tch famous.”។

Kayne បញ្ជាក់​ថា​ខ្លួន​បាន​​សុំ​ការ​អនុញ្ញាត​ពី Taylor Swift មុន​បញ្ចេញ​បទ​នេះ ប៉ុន្តែ​ Taylor ប្រកែក​ថា​ខ្លួន​មិន​បាន​ផ្ដល់​ការ​អនុញ្ញាត​នោះ​ទេ ព្រម​ទាំង​ខឹង​សម្បារ​ថា​ឃ្លាឃ្លោង​នោះ​មាន​លក្ខណៈ​មិន​សមរម្យ។ មិន​យូរ​ប៉ុន្មាន Kim ក៏​បាន​បង្ហោះ​វីដេអូ​ថត​ទុក​ពេល​ Kayne និយាយ​ទូរស័ព្ទ​ជាមួយ Taylor ដើម្បី​សុំ​ការ​អនុញ្ញាត។

បន្ទាប់​មក​នាង​ក៏​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ Twitter ដោយ​និយាយ​ថា​ សុទ្ធ​តែ​ថ្ងៃ​ពស់​ប្រចាំ​ជាតិ (National Snake Day)។

ពីរ​ឆ្នាំ​ក្រោយ​មក Taylor Swift ក៏​ចេញ​ទៅ​ខាង​ក្រៅ ហើយ​រំលេច​នូវ​កាបូប​រាង​ដូច​ស្បែក​ពស់​នៅ​ខាង​ក្រៅ​ ដើម្បី​រំឭក​អំពី​អ្វី​ដែល Kim Kardashian បាន​ថា​ឲ្យ​នាង។ ការ​ស្ពាយ​កាបូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​យល់​ពី​មូលហេតុ​ភ្លាម​ៗ​គឺ​នាង​ចង់​ឌឺ​ដង Kim។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តាំង​ពី​ឆ្នាំ​មុន Taylor តែង​តែ​បង្ហាញ​សត្វ​ពស់​ជា​ សត្វ​សំខាន់​ក្នុង​ការ​បញ្ចេញ​អាល់ប៊ុម​នាង​ក៏​ដូច​ជា​ការ​ប្រគំ​តន្ត្រី​ផង​ដែរ ហើយ​អ្វី​ដែល​គាប់​ជួន​បំផុត​នោះ​គឺ Taylor បាន​កើត​នៅ​ឆ្នាំ​ម្សាញ់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់