• 2018-07-19 09:10:40
  • ភាពយន្ត

កូនខ្មែរ២រូបទទួលបានជយលាភីជាទឹកប្រាក់ជាង១ម៉ឺនដុល្លារពីកូរ៉េ លើគម្រោងផលិតភាពយន្តខ្មែរ​

  • 2018-07-19 09:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ភាពយន្ត​ខ្មែរ​ចំណង​ជើង «Soul Searching» ដែល​រៀបរាប់​ពី​មនុស្ស​ដែល​មាន​ញាណ​ពិសេស​ អាច​ដឹង​ពីវត្តមានព្រលឹង​ ឬ​ក៏​អាច​ដក់​វិញ្ញាណ​របស់​ខ្លួន​ចេញ​ពី​ខ្លួន​ប្រាណ​បាន​ ឈ្នះ​រង្វាន់​ The Bucheon Award ពី​មហោស្រព​ភាពយន្ត​ Network of Asian Fantastic Films (NAFF) កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិល​មិញ​។

ជយលាភី The Bucheon Award

ភាពយន្ត​ខ្មែរ​មួយ​នេះ​គឺ​ជា​គម្រោង​រឿង​ថ្មី ដែល​ផ្អែក​លើ​ជំនឿ​វប្បធម៌​ខ្មែរ​ និង​រឿង​រ៉ាវ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អភិនីហារ​ជា​ច្រើន បង្កើត​ឡើង​ដោយ កូនខ្មែរ​២​រូប គឺ​លោក ភិជិត ឬទ្ធា និង​អ្នកនាង ជា សុខយូ ដោយ​ទទួល​បាន​រង្វាន់​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ ១៥ លាន​វុន ស្មើនឹង ១ ៣២០០ ដុល្លារ។

បន្ទាប់ពីកម្ពុជា ដែលទទួលបានជយលាភីរង្វាន់ទឹកប្រាក់ច្រើនជាងគេ ក៏មានគម្រោងភាពយន្ត​មកពីប្រទេស ព្រុយណេ រឿង «Worm and The Widow» និងរឿងមកពី ប្រទេសម៉ាឡេស៊ី ដែលមានចំណងជើងថា «Siri» ដែលជាប់ក្នុងចំណោមការជ្រើសរើស ២៦ គម្រោង ដោយបានឆ្លងកាត់ការជួបប្រជុំច្រើនជាង ៤០០ដង ជាមួយក្រុមហ៊ុន និងស្ថាប័នច្រើនជាង ៦០ កន្លែងរយៈពេល ៣ថ្ងៃក្នុងប្រទេសកូរ៉េខាងត្បូង។

ព័ត៌មានលម្អិតទាក់ទងនឹងការផលិតភាពយន្ត «Soul Searching» Sabay នឹងសម្ភាសជាមួយផលិតករទាំងពីរ ពេលត្រលប់មកដល់កម្ពុជាវិញ។

ក្រុមផលិតករជាច្រើនប្រទេស ទទួលបានរង្វាន់លើគម្រោងភាពយន្តរបស់ខ្លួន

អត្ថបទ៖ Sunny

មតិយោបល់