- 2018-07-20 02:11:21
- ភាពយន្ត
ហ៊ត់ រ៉ាវីៈ Frame នីមួយៗនៃបេសកកម្មមួយ ជាញើសឈាម និងស្មារតីនៃការចង់បង្កើតភាពយន្តល្អសម្រាប់កម្ពុជា
- 2018-07-20 02:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ត់ រ៉ាវីៈ Frame នីមួយៗនៃបេសកកម្មមួយ ជាញើសឈាម និងស្មារតីនៃការចង់បង្កើតភាពយន្តល្អសម្រាប់កម្ពុជា
ចន្លោះមិនឃើញ
ស៊េរីរឿង "One Mission" មិនមែនគ្រាន់តែជាបេសកកម្មសម្រាប់តួសម្តែង អ្នកដឹកនាំរឿង អ្នកផលិត ឬភាគីណាមួយទេ ប៉ុន្តែជាសមិទ្ធផលនៃក្រុមទាំងមូលដែលបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង។នេះជាការលើកឡើងរបស់យុវជន ហួត រ៉ាវី អ្នកដឹកនាំរឿងភាគ បេសកកម្មមួយមកពីស្ទូឌីយោ៤។លោកថាបេសកកម្មមួយ ប្រឈមខ្លាំងទំាងផ្នែកបច្ចេកទេស និងទេពកោសល្យសម្តែងដែលជាតម្រូវការក្នុងរឿង ដោយសារយើងបម្លែងពីប្រលោមលោកល្បី ប៉ុន្តែបញ្ហាប្រឈមកាន់តែច្រើន ធ្វើឲ្យយើងរៀនបានកាន់តែច្រើន។
"ធម្មតាយើងអ្នកសិល្បៈ ធ្វើអ្វីដដែលៗ វាងាយស្រួល ងាយយកលុយតែគួរឱ្យធុញហើយមិនទៅមុខទេ! បេសកកម្មមួយគឺជាស៊េរីដែលដឹកនាំទស្សនិកជនទៅតាមការធ្វើដំណើររបស់តួស្រី Mocha ដែលជាការស្រមៃដ៏ទាក់ចិត្តពីអ្នកនិពន្ធ ម៉ានិត ហើយទស្សនិកជនចូលចិត្ត ខ្សែរឿងបែបរហ័សរហួន គួរតែទស្សនា One Mission ឲ្យបានម្តង!»។
មានធាតុជាច្រើន នៅក្នុងរឿង បេសកកម្មមួយ មិនថា ស្នេហាមិត្តភាព គុណធម៌ និងសកម្មភាពបែបយុវវ័យសម័យទំនើប ដែលពីឆាកមួយទៅឆាកមួយទស្សនិកជនពិបាកនឹងបោះបង់ចោល។ "យើងមិនអាចផ្លាស់ប្តូរអ្វីមួយដោយគ្រាន់តែថានោះទេ ត្រូវការ ការខំប្រឹងដើម្បីផលិតនូវគុណភាពល្អមួយទើបអាច ផ្លាស់ប្តូរទស្សនរបស់អ្នកទស្សនាដែលតែងនិយាយថា រឿងខ្មែរពិបាកមើល!» ហួត រ៉ាវី បន្ថែម។
តាមការលើកឡើងរបស់អ្នកដឹកនាំរឿងរូបនេះ គឺ បេសកកម្មមួយ ផ្តល់ឲ្យលោកនូវបទពិសោធន៍ថ្មី ទាក់ទងនឹងឆាក Actions អំពីរបៀបនៃការថត និងជាមួយ Stun Choreography (ពាក្យបច្ចេកទេសភាពយន្ត) - បច្ចេកទេសនិងប្រព័ន្ធVisual effect ក្នុងរយៈពេលផលិតជាងមួយឆ្នាំ។