• 2018-07-20 08:40:00
  • ជីវិតតារា

គ្រាន់​តែ​ប្រកាស​រៀប​ចំ​ពិធី​រៀប​ការ​ភ្លាម ឥឡូវ Hailey Baldwin រក​អ្នក​កំដរ​បាន​ស្រេច

  • 2018-07-20 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​មិន​ដល់​២​សប្ដាហ៍​ស្រួល​បួល​ផង បន្ទាប់​ពី​ព័ត៌មាន Hailey Baldwin និង Justin Bieber បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ ពេល​នេះ​អ្វី​ៗ​កំពុង​តែ​រំកិល​ទៅ​មុខ​ពិត​ជា​លឿន​នឹក​ស្មាន​មិន​ដល់។ បើ​យោង​ទៅ​តាម​ទស្សនាវដ្ដី US Weekly បាន​ឲ្យ​ដឹង​ថា ម្ដាយ​មីង​របស់ Hailey គឺ​អ្នក​ស្រី Kim Basinger នឹង​ក្លាយ​ជា​មេ​អណ្ដើក​ក៏​ដូច​ជា​អ្នក​ទទួល​បន្ទុក​រៀប​ចំ​កម្មវិធី​នេះ​ទាំង​ស្រុង។

Ireland Baldwin, Alaia Baldwin និង Hailey Baldwin កាល​ពី​ឆ្នាំ ២០១៥

គាប់​ជួន​ដោយ​សារ​តែ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​ជា​ធម្មតា​កូន​ក្រមុំ​និង​កូន​កំលោះ​ ចាំ​បាច់​ត្រូវ​តែ​ស្វែង​រក​អ្នក​កំដរ​ជា​ចាំ​បាច់។ ដូច្នេះ​ហើយ​ទើប​ Hailey មិន​បង្អង់​យូរ​ក៏​បាន​ជ្រើស​រើស​បងប្អូន​ស្រី​ជីដូន​មួយ​របស់​នាង​ទាំង​២​រូប​ ធ្វើ​ជា​អ្នក​កំដរ​ ដែល​អ្នក​ទាំង​ពីរ​នោះ​មាន​ឈ្មោះ​ថា Ireland Baldwin និង Alaia Baldwin។

Ireland Baldwin
Alaia Baldwin និង Hailey Baldwin

បើ​យោង​ទៅ​តាម​សារព័ត៌មាន E!New បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​មាន​គម្រោង​ប្រារព្ធ​កម្មវិធី​រៀប​ការ​នេះ​ជា​លក្ខណៈ​ខ្នាត​តូច ដោយ​មិន​អញ្ជើញ​ភ្ញៀវ​ច្រើន​ពេក​នោះ​ទេ​។​ ចំពោះ​ថ្ងៃ​បរិច្ឆេទ​ សម្រាប់​ពេល​នេះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​វា​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៩៕

ប្រភព៖ Elle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់