• 2018-07-21 02:20:00
  • ចម្រៀង

អ្នកនិពន្ធ​រឿង «ភរិយាខ្ញុំអាយុ ១៨ឆ្នាំ» បង្ហោះបទចម្រៀង Original រម្លឹក​អារម្មណ៍បាក់ទឹកចិត្តពិតរបស់ខ្លួនឯង

  • 2018-07-21 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ដំណាក់​កាល​មួយ​ក្នុង​ជីវិត មនុស្ស​ទូទៅ​តែង​ជួប​រឿង​រ៉ាវ​លំបាក និង​អស់​សង្ឃឹម​ស្ទើរ​តែ​បោះបង់​ចោល​ខ្លួនឯង​ហើយ​ចាកចេញ​ពី​ជីវិត​នេះ វា​ជា​ពេល​វេលា​មួយ​ ដែល​អ្នក​និពន្ធ​ប្រលោម «ភរិយា​ខ្ញុំ​អាយុ ១៨ឆ្នាំ» សារភាព​ថា​ធ្លាប់​ឆ្លង​កាត់ ទើប​បណ្ដាល​ចិត្ត​ឱ្យ​និពន្ធ​បទ​ថ្មី​នេះ​ឡើង​។

អ្នក​និពន្ធ​ប្រលោម «ភរិយា​ខ្ញុំ​អាយុ ១៨ឆ្នាំ» គឹម ឌីណា​

បទ​ចម្រៀង​ស្នាដៃ​ថ្មី ​ច្រៀង​ផ្ទាល់​ដោយ​អ្នក​និពន្ធ គឹម ឌីណា​ ទោះ​ថា​មិន​មាន​ទឹក​ដម​ដូច​អ្នក​ចម្រៀង​អាជីព​ក្តី​ តែ​អត្ថន័យ​ ខ្លឹមសារ និង​រស់​និយម​នៃ​អារម្មណ៍​ពី​អ្នក​ច្រៀង​ផ្ទាល់​ ដូច​បាន​ជ្រៀត​ចូល​ក្នុង​បេះដូង​អ្នក​បាន​ស្ដាប់​ និង​ទស្សនា​វីដេអូ​បទ​ចម្រៀង​ថ្មី​មួយ​នេះ ​និង​បាន​ស្វែង​យល់​ពី​អារម្មណ៍​ម្យ៉ាង​នៃ​ការ​ភ្ញាក់​រលឹក​ពី​វិបត្តិ​ផ្លូវ​ចិត្ត​នានា​។

បទ «មនុស្សបាក់ទឹកចិត្ត» នេះ​មិន​ត្រឹម​តែ​ជា​បទ​ចម្រៀង​មួយ​បទ​នោះ​ទេ បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា គឹម​ ឌី​ណា​ ក្នុង​សារ​របស់​ខ្លួន​ខាង​ក្រោម វីដេអូ​បទ​ចម្រៀង​នេះ​ពន្យល់​ថា៖ «បាក់ទឹកចិត្ត នឹង​ក្លាយ​ជា​ចំណង​សៀវភៅ​រឿងខ្លីថ្មី​របស់​ខ្លួន​ដែល​គ្រោង​នឹង​បោះពុម្ព​ផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ​»៕

អ្នក​និពន្ធ​ប្រលោម «ភរិយា​ខ្ញុំ​អាយុ ១៨ឆ្នាំ» គឹម ឌីណា​

ចង់ដឹងថាបទចម្រៀងថ្មីនេះមានអត្ថន័យ នឹងរស់និយមយ៉ាងណា តោះទស្សនាវីដេអូបទចម្រៀងខាងក្រោម៖

អត្ថបទ៖ Sunny

រូបភាពកម្មសិទ្ធ Chan MediaKH

មតិយោបល់