• 2018-07-20 10:20:00
  • ជីវិតតារា

គ្រាន់​តែ​ប្រកាស​លក់​ទឹក​អប់​ម៉ាក​ថ្មី​ភ្លាម Kim Kardashian រក​បាន​៥​លាន​ដុល្លារ​មួយ​រំពេច

  • 2018-07-20 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កម្មវិធី​ទូរទស្សន៍ Kim Kardashian West យល់​ច្បាស់​អំពី​ការ​ធ្វើ​ជំនួញ​ប្រដាក់​គ្នា​ ពោល​គឺ​ដូច​ជា​ភាពយន្ត​ឬ​រឿង​ភាគ​កំពុង​តែ​ពេញ​និយម​អីចឹង​ដែរ ដោយ​បាន​បញ្ចេញ​ម៉ូដ​ទឹក​អប់​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ពី​ម៉ូដ​ទឹក​អប់​ចាស់។

ជាក់​ស្ដែង តារា​រូប​នេះ​បាន​បញ្ចេញ​ទឹក​អប់​ប្រភេទ​ថ្មី​​កាល​ពី​ថ្ងៃ​អង្គារ ដោយ​មាន​​៣​ប្រភេទ​៣​ក្លិន​ គឺ​ Kimoji Cherry, Kimoji Peach និង Kimoji Vibes។ ដោយ​មិន​បាន​ចំណាយ​ទឹក​ប្រាក់​ផ្សាយ​ពាណិជ្ជកម្ម​សូម្បី​តែ​១​សេន Kim អាច​រក​ចំណូល​បាន​ដល់​ទៅ​៥លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​តែ​ ៥​នាទី​ដំបូង។

ទឹក​អប់​ប្រភេទ​ថ្មី​នេះ មាន​តម្លៃ​៤៥​ដុល្លារ​ក្នុង​មួយ​ដប ហើយ​នាង​ប្រើ​ប្រាស់​តែ​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ​ដើម្បី​ផ្សព្វ​ផ្សាយ​ទំនិញ។ កាល​ពី​ឆ្នាំ​មុន​ Kim រក​ចំណូល​បាន ១៤​លាន​ដុល្លារ​ខណៈ​ពេល​គ្រាន់​តែ​នាង​ចាប់​ដាក់​លក់​ ផលិតផល​ក្នុង​រយៈ​ពេល​ដ៏​ខ្លី៕

ប្រភព៖ TMZ ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់