• 2018-07-21 02:20:21
  • ព័ត៌មាន

Selena ចង់​បានអ្វី​ពី Justin សម្រាប់​ខួប​កំណើត​នាង​ឆ្នាំ​នេះ?

  • 2018-07-21 02:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា​ខាង​មុខ​នេះ តារា​ចម្រៀង Selena Gomez នឹង​ឈាន​វ័យ​ចូល ២៦ ឆ្នាំ​ហើយ។ បើ​តាម​វិប​សាយ Hollywood Life បាន​ឲ្យ​ដឹង​ថា កាដូ​ជា​ពិសេស​ដែល​នាង​ចង់​បាន​ពី​អតីត​មិត្ត​ប្រុស​របស់​នាង​ក្នុង​ឆ្នាំ​នេះ​គឺ សន្តិភាព និង​ភាព​ស្ងប់ស្ងាត់។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ដែរ​ថា៖ "Selena ពិត​ជា​គោរព Justin និង​ទំនាក់ទំនង​របស់​លោក​ជាមួយ​គូ​ដណ្ដឹង​របស់​លោក​ណាស់ ដូច្នេះ​ហើយ នាង​នឹង​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង និង ថែម​ទាំង​មាន​អារម្មណ៍​ថា​មិន​គោរព​ដល់ Hailey ថែម​ទៀត ប្រសិន​បើ Justin ប្រារព្ធ​ពិធី​ខួប​កំណើត​ឲ្យ​នាង​នោះ។ Selena រំពឹង​ទុក​ថា កាដូ​ដែល​នាង​ទទួល​បាន​ពី Justin ឆ្នាំ​នេះ គឺ​សូម​ឲ្យ​លោក​រីករាយ​នឹង​សុភមង្គល​ខ្លួន​ឯង ហើយ​មិន​ធ្វើ​ការ​ទាក់ទង​អ្វី​ទាំង​អស់​មក​រក​នាង"។

គួរ​រម្លឹក​ដែរ​ថា ចាប់​តាំង​ពី​ផ្ដើម​ទំនាក់ទំនង​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ ២០១០​មក តារា​ចម្រៀង Justin Bieber និង​ Selena Gomez បាន​ចែក​ផ្លូវ​គ្នា​ជា​ច្រើន​ដង។ ចុង​ក្រោយ តារា​ចម្រៀង Selena សម្រេច​ចិត្ត​បញ្ចប់​ទំនាក់ទំនង​នេះ​ម្ដង​ទៀត ដោយ​អះអាង​​ថា Justin ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​នាង​មាន​ជំងឺ​ផ្លូវ​ចិត្ត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់