• 2018-07-21 06:53:27
  • ស្ទីលតារា

មាន សូនីតា ផ្សព្វផ្សាយ​ក្រមា​ខ្មែរ ឥឡូវ ទូច ស្រីលក្ខណ៍ កំពុង​ប្រឹង​ផ្សព្វផ្សាយ​ពី​សារុង​ខ្មែរម្ដង

  • 2018-07-21 06:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សិល្បការិនី​ខ្មែរ​២​នាក់​ហើយ ដែល​ប្រឹង​លើក​កម្ពស់​ផលិតផល​ខ្មែរ ដែល​ទី​១ តារា​ស្រី មាន សូនីតា ប្រឹង​ផ្សព្វផ្សាយ​ពី​ក្រមា រហូត​ទទួល​បាន​ការ​ពេញ​និយម។ឥឡូវ​នេះ តារា​ស្រី​ម្នាក់​ទៀត គឺ​អ្នក​នាង ទូច ស្រីលក្ខណ៍ ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ពី​សារុង​ខ្មែរ​ម្ដង។

របស់​ទាំង​ពីរ ដើម​ឡើយ​សុទ្ធ​ជា​របស់​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​សម័យ​កាល​ជឿនលឿន បាន​ធ្វើ​ឲ្យ​ធ្លាក់​ប្រជាប្រិយ​ខ្លះ ក្រោយ​ពេល​វត្តមាន​ផលិតផល​កន្សែង​ពោះ​គោ ដែល​មាន​នាទី​ស្ទើរ​តែ​ដូច​គ្នា។ ប៉ុន្តែ​បច្ចុប្បន្ន ក្រមា ខ្មែរ​ចាប់​ផ្ដើម​ទទួល​បាន​ការ​ពេញ​និយម​ឡើង​វិញ និង​ក្លាយ​ជា​របស់​ប្រើ​សម្រាប់​លម្អ​ប្រាណ​ជំនួស​ឲ្យ​ការ​ស្លៀក រុំ ជូន​ខ្លួន​កាល​ពី​អតីតកាល។

ដោយ​ឡែក សារុង ខ្មែរ​ក៏​ដូច​គ្នា ហាក់​បាត់បង់​ប្រជាប្រិយភាព ដោយ​សារ​កន្សែង​ពោះ​គោ​ដូច​គ្នា​ដែរ។ ឥឡូវ​នេះ គេ​ឃើញ​តារា​ស្រី ទូច ស្រីលក្ខណ៍ កំពុង​ប្រឹង​ប្រែង​ផ្សព្វផ្សាយ​ពី​ផលិតផល​ខ្មែរ​មួយ​នេះ។ ស្រីលក្ខណ៍ បាន​បង្កើត​គំនិត​ច្នៃ​ប្រឌិត យក​សារុង​ខ្មែរ ដែល​មាន​ពណ៌​ល្អ​ឆើត​ស្ទើរ​គ្រប់​ពណ៌ មក​ច្នៃ​ជា​សំលៀកបំពាក់​សម័យ មាន​ជា​រ៉ូប ជា​អាវ មើល​ទៅ​ពិត​ស្អាត​ទាក់​ភ្នែក​តែ​ម្ដង។

" បើ​យើង​មិន​គាំទ្រ ថ្ងៃ​ណា​មួយ​បង​ប្អូន​ប្រជាជន​យើង នឹង​ភ្លេច​សារុង​ខ្មែរ​របស់​យើង" ទូច ស្រី​លក្ខណ៍ ថ្លែង។

ទស្សនា​ម៉ូដ​សំលៀក​បំពាក់​សម័យ​ទំនើប ស្អាត​ៗ ច្នៃ​ចេញ​ពី​សារុង​ខ្មែរ ដោយ ទូច ស្រីលក្ខណ៍ ខាង​ក្រោម៖

រូបភាព៖ IG ស្រីលក្ខណ៍

អត្ថបទ៖ ទារិកា

មតិយោបល់