• 2018-07-21 06:54:54
  • ព័ត៌មាន

សម្រស់​ថ្ពាល់​ខួច​​តួអង្គ គួ ចាឡឺយ​សម័យ​ថ្មី ឆក់​យក​បេះដូង​អ្នក​គាំទ្រ​

  • 2018-07-21 06:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ខ្សែ​ភាពយន្ត​រឿង "Meteor Garden” ឆ្នាំ​២០១៨ បាន​ចាក់​បញ្ចាំង​មក​នោះ ភាពយន្ត​នេះ​ដែរ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​មហាជន​ជា​ច្រើន។ ទោះ​ជា​យ៉ាង​ណា មតិ​រិះគន់​នៅ​តែ​មាន ដោយ​ថា​សាច់​រឿង​ថ្មី​មិន​ដូច​រឿង​ចាស់ ប៉ុន្តែ​រឿង​នេះ​នៅ​តែ​ទទួល​បាន​ភាព​ជោគជ័យ​របស់​ខ្លួន​ក្នុង​រដូវ​ក្ដៅ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ សង្កេត​ឃើញ​ថា តួអង្គ គួ ចាឡឺយ​ដែល​ដើរ​តួ​ដោយ​តារា​សម្ដែង Darren Chen ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ មិន​ចាញ់​តួ​អង្គ តាវ មិង​ស៊ឺ​ប៉ុន្មាន​ឡើយ។

តារា​សម្ដែង Darren Chen កើត​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​១៩៩៥ ក្នុង​ទីក្រុង​តៃវ៉ាន់។ តារា​ប្រុស​វ័យ​ក្មេង​រូប​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​នឹង​រូបរាង​ដ៏​ស្រស់​សង្ហា​របស់​លោក ជា​ពិសេស​នោះ​គឺ​ស្នាម​ខួច​លើ​ថ្ពាល់​របស់​លោក​តែ​ម្ដង ដែល​ទាក់ទាញ​បេះដូង​អ្នក​គាំទ្រ​មិន​ឲ្យ​លង់​ស្រឡាញ់​មិន​បាន៕

ទស្សនាកម្រងរូបភាពរបស់តារា​សម្ដែង Darren Chen ខាងក្រោម៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់