• 2018-07-21 07:52:12
  • ព័ត៌មាន

មូលហេតុ​ពិត​ប្រាកដ​នៃ​​​​អំពើ​ឃាតកម្ម​​ទៅ​លើ XXXTentaction ត្រូវ​បាន​បើក​បង្ហាញ

  • 2018-07-21 07:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ឯកសារ​របស់​តុលាការ​បាន​បញ្ជាក់​ថា អតីត​តារា​ចម្រៀង​រ៉េប XXXTentaction ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ក្នុង​​គោល​បំណង​ប្លន់​យក​ទឹក​ប្រាក់​ចំនួន ៥០ ០០០ដុល្លារ​ ដែល​ទុក​ក្នុង​កាបូប​ម៉ាក Louis Vuitton របស់​លោក។

មុន​ពេល​កើត​ហេតុ អតីត​តារា​ចម្រៀង​រ៉េប​រូប​នេះ បាន​ចាក​ចេញ​ពី​ហាង​លក់​ម៉ូតូ​ឈ្មោះ Riva Motorsports ក្នុង​ទីក្រុង Florida ហើយ​បាន​ដាក់​កាបូប​ដែល​ពេញ​ទៅ​ដោយ​លុយ​ទៅ​ក្នុង​ឡាន​ម៉ាក BMW របស់​លោក។ ភ្លាម​ៗ​នោះ​ដែរ លោក​ក៏​ត្រូវ​ឃាតក​បាញ់​ប្រហារ​តែ​ម្ដង នេះ​បើ​តាម​សម្ដី​របស់​ប៉ូលិស​បាន​រៀបរាប់។

គួរបញ្ជាក់ដែរ​ថា ជន​ល្មើស​ទាំង​អស់​មាន​ចំនួន ៤​នាក់ រួម​មាន​ឈ្មោះ Dedrick Williams អាយុ ២២ ឆ្នាំ, Michael Boatwright អាយុ ២២ ឆ្នាំ​ដូច​គ្នា, Trayvon Newsome អាយុ ២០ ឆ្នាំ និង​ជន​ល្មើស​ចុង​ក្រោយ​មាន​ឈ្មោះ Robert Allen មាន​អាយុ ២២​ឆ្នាំ។ ពួក​គេ​ទាំង​៤​នាក់​នេះ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តាម​ច្បាប់​ឃាតកម្ម​កម្រិត ១៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់