• 2018-07-21 08:00:00
  • ស្ទីលតារា

មាន​ដឹង​អត់​ថា តារា​ស្រី​ស្អាត​ណា​ខ្លះ​ចូល​ចិត្ត​ការ​អាន​សៀវភៅ

  • 2018-07-21 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​លើក​ឡើង​ថា​ការ​អាន​នាំ​ឱ្យ​មនុស្ស​អាយុ​វែង មាន​បញ្ញា​ស្មារតី និង​ទស្សនៈ​វែងឆ្ងាយ​ មាន​អ្នក​ប្រាជ្ញ​បណ្ឌិត​ជា​ច្រើន តែងតែ​លើក​ឡើង​ពី​ការ​អាន​សៀវភៅ តែ​មនុស្ស​ភាគ​ច្រើន​ចាប់​ទុក​ការ​អាន​សៀវភៅ​ជា​ថ្នាំ​ងងុយ​គេង​ទៅ​វិញ​។

រូបភាពតំណាង

ដើម្បី​លើកទឹកចិត្ត​ដល់​ការ​អាន​សៀវភៅ Sabay បង្ហាញ​វត្តមាន​តារា​ក្នុង​ដួងចិត្ត​ប្រិយមិត្ត​មួយ​ចំនួន​ដែល​ចូលចិត្ត​អាន​សៀវភៅ ហើយ​មាន​ភាព​ឆ្លាត​វ័យ​ ពិសេស​គាត់​តែងតែ​ចែក​រំលែក​ចំណេះ​ដឹង​តាម​រយៈ​សៀវភៅ​ដែល​ពួក​គាត់​បាន​អាន​។

១. ប្រិយមិត្តស្គាល់ហើយថា គាត់ជាអ្នកណា ពូកែធ្វើអ្វី គាត់គឺជា VJ NANA ពិធីការិនី ២ភាសា និងអ្នកដោះស្រាយវិបត្តស្នេហាដ៏ជំនាញម្នាក់។ VJ NANA តែងតែប្រាប់ហើយថាការអានជាមធ្យោម​បាយ​កែប្រែមនុស្សយើងឱ្យមានចំណេះវិជ្ជា និងមានក្តីស្រមៃ ការសម្រេចចិត្តល្អជាងមុន។ VJ NANA តែងតែរម្លឹកប្រាប់ថា៖ «សៀវភៅជាគ្រូដ៏ល្អសម្រាប់គ្រប់គ្នា»។

VJ NANA

២. មានភាពវ័យឆ្លាតក្នុងការសម្តែង និងមានភាពក្លាហាន មិនមែនចេះតែកើតឡើងដោយឯងៗនោះ​ទេ អ្នកត្រូវព្យាយាម និងឆ្លៀតពេលដើម្បីពង្រឹងសម្ថភាពរបស់ខ្លួន នេះជាការលើកឡើងរបស់ កញ្ញា ស៊ីន យូប៊ីន ពានរង្វាន់តួសម្តែងស្រីឆ្នើមឆ្នាំ ២០១៧ នេះ។ ស្រ្តីស្អាត ស៊ីន យូប៊ីន បន្តថា៖ « ការ​ទម្លាប់​កាន់​សៀវភៅ​អាន ជួយ​ខ្ញុំ​អាន Script រឿង​បាន​ច្រើន​ដង​មិនធុញ​ និង​ងាយ​យល់​ន័យ​សាច់​រឿង និងសម្តែងបានល្អ»​។

កញ្ញា ស៊ីន យូប៊ីន

៣. ស្រីស្អាតដែលគ្រប់គ្នាកោតសរសើរ និងមានទេពកោលស្យក្នុងការសម្តែង ថែមទាំងជាម្ចាស់​អាជីវកម្ម​សម្លៀកបំពាក់ច្នៃក្រមា ដ៏ពេញនិយម កញ្ញា មាន សូនីតា។ ការអានបានធ្វើឱ្យកញ្ញារីករាយ​ រឹងមាំ និងចេះដោះស្រាយបញ្ហានានា។ ជាក់ស្តែង អ្នកអានទាំងអស់មិនសុទ្ធតែជោគជ័យ​ក្នុងជីវិតនោះទេ តែអ្នកដែលជោគជ័យក្នុងជីវិតភាគច្រើន សុទ្ធតែជាអ្នកអានសៀវភៅ​។

កញ្ញា មាន សូនីតា

៤. តារាចម្រៀង ដ៏មានប្រជាប្រិយ កញ្ញា Nikki Nikki ធ្លាប់បានរងគ្រោះព្រោះបញ្ហា ជំងឺបាក់ទឹកចិត្ត ហើយ​ក៏​មាន​អារម្មណ៍​ពិបាក​ចិត្ត​ជា​រឿយៗ​ តែ​ការ​អាន​សៀវភៅ​លើក​ទឹកចិត្ត​អាច​និយាយ​ថា​ជា​ផ្នែក​មួយ​ជួយ​កញ្ញា​ឱ្យ​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ និង​ដំណោះ​ស្រាយ​ប្រសើរ​ជាង​ការ​ពិបាក​ចិត្ត​គិត​អ្វី​មិន​ចេញ​។

កញ្ញា Nikki Nikki

៥. ការ​អាន​ជា​ដើម​ទុន​នៃ​ការ​បណ្ដុះ​ស្មារតី​ជាតិ​និយម​ដ៏​ត្រឹមត្រូវ និង​បង្កើត​ពុទ្ធិ ដោយសារ​ក្នុង​សៀវភៅ​បាន​បង្កប់​ទុក​នូវ​រឿងរ៉ាវ បទ​ពិសោធន៍​ជា​ច្រើន​ដែល​ធ្លាប់​បាន​កើត​ឡើង​។ កញ្ញា ម៉ម ឡូរ៉ា ក៏​ធ្លាប់​លើក​ឡើង​ក្នុង​កម្មវិធី Ted Talks វេទិកា​បញ្ចេញ​មតិ​សាធារណៈ ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា និង​ព័ត៌មាន​អំពី​ការ​យល់​ឃើញ​របស់​បរទេស​ដែល​ថា កម្ពុជា មាន​តែ​ Angkor Wat និង ខ្មែរក្រហម។ ធាតុ​ពិត​កម្ពុជា​មាន​រឿង​ល្អ​ច្រើន​ជាង​នេះ ដែល​ទាម​ទារ​ការ​អាន​ឱ្យ​បាន​ច្រើន​ មើល​ឱ្យ​បាន​ច្រើន​ទើប​ឃើញ​ពី​សម្រស់​ដ៏​ពិត​ប្រាកដ​របស់​កម្ពុជា​។

កញ្ញា ម៉ម ឡូរ៉ា

ក្រៅពីតារាស្រីដ៏មានប្រជាប្រិយភាពខាងលើដែលលើកកម្ពស់ការអាននោះទេ តែក៏មានតារាជាច្រើនទៀត ដែល Sabay សង្ឃឹមប្រិយមិត្តអានអត្ថបទនេះហើយ អាច Mention តារាក្នុងដួងចិត្តអ្នកដែលចូលចិត្តអានក្នុង Comment ខាងក្រោម ឬលើ Page ផ្លូវការរបស់ Sabay News Entertainment

អត្ថបទ៖ Sunny

មតិយោបល់